បោកម៉ូតូគេញឹកៗ អស់លាក់ ចុងក្រោយ ម្ចាស់គេតាមរកឃើញ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល

កណ្តាល៖ ជនសង្ស័យម្នាក់ បានប្រើល្បិចឆបោក ម៉ូតូគេបាន ជាបន្តបន្ទាប់ ប៉ុន្តែចុងក្រោយអស់ លាក់ ត្រូវម្ចាស់ ម៉ូតូតាមស្វែង រកឃើញរួច ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ចាត់ការទៅ តាមផ្លូវច្បាប់ កាលពី វេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នៅក្នុងឃុំឆក់ឈើងនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ វីរះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល។ ចំណែកជន សង្ស័យឈ្មោះ ឌិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតរស់ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ម៉ូតូដែលបាត់បង់ ម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DG-8927។

នគរបាលបានបន្តថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យ និងជនរងគ្រោះបានផឹក ស៊ីជាមួយគ្នាខណៈ កំពុងតែផឹកស៊ីនោះ ស្រាប់តែជន សង្ស័យប្រើល្បិច សុំខ្ចីម៉ូតូជនរងគ្រោះថា យកទៅឌុបបងប្អូន យកមកស៊ីផឹកជាមួយគ្នា ពេលនោះជនរងគ្រោះ ព្រមឲ្យម៉ូតូខ្ចី លុះពេលជនសង្ស័យជិះម៉ូតូ ចេញទៅបាត់យូរពេកមិន ឃើញត្រឡប់មកវិញ ទើបដឹងថាចាញ់បោកគេ ក្រោយមកជនរងគ្រោះបាន មកដាក់ ពាក្យបណ្តឹងរួចហើយ តាមស្វែងរកជនសង្ស័យ លុះដល់ថ្ងៃទី១៤ ខែឆ្នាំដដែល ជនរងគ្រោះស្រាប់តែ ប្រទះឃើញជនសង្ស័យ នៅផ្ទះជួលម្តុំអូរឌឹម ទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ក៏ធ្វើការឃាត់ខ្លួននាំ យកមកប្រគល់ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់។

គរបាលបានបញ្ជាក់ថា ជនសង្ស័យកន្លងមក ធ្លាប់ស៊ីដាច់ម៉ូតូ របស់គេអស់ចំនួនពីរ គ្រឿងមកហើយ ប៉ុន្តែគេតាមរកមិនឃើញ ប៉ុន្តែលើកនេះអស់លាក់ ត្រូវម្ចាស់គេតាមរកឃើញឃាត់ ខ្លួនបាននាំមកនគរបាល។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការ ចាត់ការបន្តទៅ តាមផ្លូវច្បាប់៕

បោកម៉ូតូគេញឹកៗ អស់លាក់ ចុងក្រោយ ម្ចាស់គេតាមរកឃើញ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល