បញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ពីបទជួញដួរគ្រឿងញៀន នៅកោះកុង

កោះកុង៖ ស្រ្តីវ័យ ៥០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច ស្នងការដ្ឋាន នគរបាលខេត្តកោះកុង បញ្ជូនខ្លួន ទៅតុលាការ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយ ចោទពីបទ រក្សាទុក្ខ និងចែកចាយគ្រឿងញៀន។

លោក យឹម ផេង ស្នងការរង បានប្រាប់ឲ្យដឹងថា ស្រ្តីដែលសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការនោះ មានឈ្មោះ សៀង ឆម ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាន ដកហូតបានវត្ថុតាង មានថ្នាំញៀន ប្រភេទ (ម៉ាទឹកកក) ចំនួន ១៦កញ្ចប់តូច ជញ្ជីង១ ទូរស័ព្ទដៃ ១គ្រឿង។

លោកបានបន្តថា ករណីខាងលើ គឺស្ថិតក្រោម ការស៊ើបសង្កេត របស់សមត្ថកិច្ច យូរមកហើយ និងធ្វើស្រាវជ្រាវ យ៉ាងយកចិត្តទុក្ខដាក់។ លោកបានបញ្ជាក់ថា ស្រ្តីសង្ស័យនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនរួមទាំងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

បញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ពីបទជួញដួរគ្រឿងញៀន នៅកោះកុង