អាវុធហត្ថដូនពេញ ឃាត់ខ្លួនមនុស្ស បីនាក់ ពាក់ព័ន្ធ នឹងគ្រឿងញៀន

ភ្នំពេញ៖ កម្លំាងអាវុធហត្ថខណ្ឌដូនពេញ នៅម៉ោងប្រមាណ ២៣៖៤០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បានសហការជាមួយ ការិយាល័យគ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ បីនាក់ ក្នុងករណីចែកចាយ និងផ្តល់ទីតំាងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំនុចផ្ទះជួលគ្មានលេខ (សំណង់អាណាធិបតេយ្យ) ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ផាន់ ធា ភេទស្រី អាយុ ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៧០ ជាម្ចាស់ផ្ទះ និងជាម្ចាស់ថ្នាំ, ទី២.ឈ្មោះ ផាន់ ណាវី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកមើលផ្លូវ និងទី៣.ឈ្មោះ យី ធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ជាអ្នកប្រើប្រាស់។

មន្រ្តីអាវុធហត្ថបានបន្តទៀតថា វត្ថុតាងដែលចាប់យកមាន ក្រាមសថ្លាចំនួន៣៩កញ្ចប់តូចនិង០១កញ្ចប់ធំ, ជញ្ជីងថ្លឹង ចំនួន០១, ទូរស័ព្ទ ចំនួន០៣គ្រឿង, ដាវ ចំនួន០២ដើម, ស្លាកលេខម៉ូតូ ចំនួន០១(ភ្នំពេញ1Y:1576) និង ដែកកេះ ចំនួន៥ និងសំភារៈ សំរាប់សេពគ្រឿងញៀនមួយចំនួន៕

អាវុធហត្ថដូនពេញ ឃាត់ខ្លួនមនុស្ស បីនាក់ ពាក់ព័ន្ធ នឹងគ្រឿងញៀន

អាវុធហត្ថដូនពេញ ឃាត់ខ្លួនមនុស្ស បីនាក់ ពាក់ព័ន្ធ នឹងគ្រឿងញៀន