លោក ស៊ុន ចាន់ថុល ជំរុញ​បន្ថែម​ឲ្យ​លោក​រដ្ឋមន្ត្រី​ហុង​គ្រី ពិចារណា​នាំ​ផលិតផល​កសិកម្ម​ខ្មែរ ចូល​ប្រទេស​ហុង​គ្រី​

ភ្នំពេញ:
​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​ផ្តោតជាសំខាន់​លើ​លទ្ធភាព​ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​វិនិយោគ រវាង​ប្រទេស​ទាំងពីរ ដោយ​ក្នុងនោះ​លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​បន្ថែម​ឲ្យ​លោក​រដ្ឋមន្ត្រី​ហុង​គ្រី ពិចារណា​ក្នុង​ការនាំ​ផលិតផល​កសិកម្ម​ខ្មែរ ចូល​ប្រទេស​ហុង​គ្រី​បន្ថែមទៀត ដូចជា​៖ អង្ករ ស្វាយ ម្រេច​កំពត និង​ផលិតផល​កសិកម្ម ដែលមាន​សក្កា​នុព​ល​ដទៃទៀត​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​ជំនួប​នេះ ផ្តោតជាសំខាន់​លើ​លទ្ធភាព​ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​។ លោក Peter Szijjarto បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុង​ការជួយ​គាំទ្រ​ដល់ កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ចំណីអាហារ ដែល​រួមទាំង​រោងចក្រ​កែច្នៃ​ផងដែរ ការកែលំអ​ប្រព័ន្ធធារាសាស្ត្រ និង កា​រប​ន្សុ​ត​ទឹកស្អាត និង​ការផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ការថែទាំ​សុខភាព តាមរយៈ​ការប្រើប្រាស់​ចំណេះធ្វើ និង​បច្ចេកវិទ្យា​ពី​ប្រទេស​ហុង​គ្រី​។

​លោក​បាន​មានប្រសាសន៍ថា ប្រទេស​ហុង​គ្រី​នឹង​ស្វែងរក​វិធី​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ការនាំ​ចូល​ផលិតផល​កសិកម្ម​កម្ពុ​ជា​ដែលមាន​ដូចជា​៖ អង្ករ និង​ស្វាយ​ជាដើម​។ ជាមួយនឹង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចការពារ​ទៅវិញទៅមក​នូវ​ការវិនិយោគ ដែល​ទើបតែ​បាន​ចុះហត្ថលេខា​ថ្មីៗ​នេះ​រវាង​ប្រទេស​ទាំងពីរ ហុង​គ្រី​ប្តេជ្ញា​ផ្តល់ប្រាក់​កម្ចី ដល់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទៅវិញទៅមក​(B2B) ក្នុង​គម្រោង​ទឹកប្រាក់​ប្រមាណ​២៧​លាន​ដុល្លារ ដែលជា​កំចី​មាន​រយៈពេល​យូរ ជាមួយនឹង​ក្នុង​អត្រា​ការប្រាក់​ទាប​។​

​លោក​Szijjarto បាន​គូសបញ្ជាក់ថា​៖ តំណាង​ពាណិជ្ជកម្ម​ហុង​គ្រី​នៅ​កម្ពុជា​នឹង​ផ្តល់​ការគាំទ្រ និង​រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​អត្ថប្រយោជន៍​ទៅវិញទៅមក រវាង​ពាណិជ្ជករ ផលិតករ​និង​វិនិយោគិន របស់​កម្ពុជា និង​ហុង​គ្រី​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការគាំទ្រ​របស់ខ្លួន ចំពោះ​ការគាំទ្រ​របស់​ប្រទេស​ហុង​គ្រី​ដល់​កម្ពុជា និង​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​តំណាង​ពាណិជ្ជកម្ម​ហុង​គ្រី​ប្រចាំ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​បន្ថែម​ឲ្យ​លោក​រដ្ឋមន្ត្រី​ហុង​គ្រី ពិចារណា​ក្នុង​ការនាំ​ផលិតផល​កសិកម្ម​ខ្មែរ ចូល​ប្រទេស​ហុង​គ្រី​បន្ថែមទៀត ដែលមាន​ដូចជា​៖ អង្ករ ស្វាយ ម្រេច​កំពត និង​ផលិតផល​កសិកម្ម​ដែលមាន​សក្កា​នុព​ល​ដទៃទៀត​។ លើសពីនេះ​ទៀត​លោក​ទេសរដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​ការគាំទ្រ​របស់​ប្រទេស ហុង​គ្រី ក្នុងការ​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារ​នៅ​កម្ពុជា ដើម្បី​បង្កើន​តម្លៃបន្ថែម​សម្រាប់​ប្រទេស​កម្ពុជា​៕

លោក ស៊ុន ចាន់ថុល ជំរុញ​បន្ថែម​ឲ្យ​លោក​រដ្ឋមន្ត្រី​ហុង​គ្រី ពិចារណា​នាំ​ផលិតផល​កសិកម្ម​ខ្មែរ ចូល​ប្រទេស​ហុង​គ្រី​

លោក ស៊ុន ចាន់ថុល ជំរុញ​បន្ថែម​ឲ្យ​លោក​រដ្ឋមន្ត្រី​ហុង​គ្រី ពិចារណា​នាំ​ផលិតផល​កសិកម្ម​ខ្មែរ ចូល​ប្រទេស​ហុង​គ្រី​

លោក ស៊ុន ចាន់ថុល ជំរុញ​បន្ថែម​ឲ្យ​លោក​រដ្ឋមន្ត្រី​ហុង​គ្រី ពិចារណា​នាំ​ផលិតផល​កសិកម្ម​ខ្មែរ ចូល​ប្រទេស​ហុង​គ្រី​