៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​

Doliprane TVC

​តើ​អ្នក​ចង់បាន​រាងកាយ​ស្អាត និង សមសួន​ដែរឬទេ ? មាន​លំ​ហាត់ប្រាណ​មួយចំនួន​ដែល​អាចជួយ​ឱ្យ អ្នកសម្រេច​បាន​តាម​បំណង ។ លំ​ហាត់ប្រាណ​ទាំងនេះ​មាន​ភាព​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ចំពោះ​រាងកាយ ដោយ​វា​អាចជួយ​ដុត​ជាតិ​ខ្លាញ់ និង បន្ថយ​កម្រិត​កាឡូរី​ក្នុង​ខ្លួន​បាន​យ៉ាង​រហ័ស ។ ដូច្នេះ​អ្នក​គួរ​កុំ​ទុក ពេលវេលា​ឱ្យ​ទំនេរ​ឥតប្រយោជន៍ ។ ខាងក្រោម​នេះ​ជា​លំ​ហាត់ប្រាណ ៧ ចំណុច ដែល​ជួយ​ឱ្យ​អ្នកមាន​រាងកាយ​សមសួន និង សុខភាព​ល្អ ។

១ – លោតអន្ទាក់​
​ការ​លោតអន្ទាក់​អ្នក​ធ្លាប់តែ​លែង​កាលពី​នៅ​វ័យ​កុមារ ។ ការ​លោតអន្ទាក់​ជា​វិធី​ហាត់ប្រាណ​មួយ​មិន​ចំណាយ​ថវិកា​ច្រើន​ឡើយ និង អាចអនុវត្ត​បាន​នៅ​គ្រប់​ទីកន្លែង ។ ក្នុង​មួយ​នាទី​វា​អាច​កាត់បន្ថយ​កម្រិត​កាឡូរី​បាន​ច្រើនជាង​ការហាត់​ប្រាណ​ដទៃទៀត ហើយ​វា​ក៏​ជា​លំ​ហាត់ប្រាណ​មួយ​ធ្វើឱ្យ​អ្នក​រីករាយ​ផងដែរ ។ អ្វីដែល​ល្អ​គឺ​អ្នក​អាច​លោត ហាត់ប្រាណ​ជាមួយ​កូនៗ​របស់​អ្នក​ក៏បាន ។​

៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​

២ – បន្ទន់​ជង្គង់​ទប់​លំនឹង​ខ្លួន​
​ការហាត់​បន្ទន់​ជង្គង់​ទប់​លំនឹង​ខ្លួន ជា​លំ​ហាត់ប្រាណ​មួយបែប​ដែល​ប្រើ​សាច់ដុំ​រាងកាយ ស្ទើរតែ​ទាំងមូល ជា​លំ​ហាត់ប្រាណ​មួយ​ដែល​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង ជួយ​សម្រួល​ចង្វាក់បេះដូង ។​ការបន្ទន់​ជង្គង់​ចុះ​ងើបឡើង​បន្តិច​ដោយ​បោះដៃ​សំកាំង​ទៅមុខ ផង​នោះ ជា​ជំហរ​មួយ​ល្អប្រសើរ​ជួយ​ឱ្យ​សុខភាព​រាងកាយ​រឹងមាំ ។ នេះ​ជា​កាយវិការ​មួយ​ប្រសើរ សម្រាប់​អ្នក​ដែល​អង្គុយ​ធ្វើការ​យូរ​ម៉ោង​ក្នុង​មួយថ្ងៃៗ ពិសេស​អ្នកធ្វើការ​នៅមុខ​កំ​ព្យូ​ទ័​រ ។

៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​

៣ – ហាត់ប្រាណ​ទ្រ​លំនឹង​ខ្លួន
​ជាទូទៅ​មនុស្ស​មួយចំនួន​តែង​មិន​អនុវត្ត​វិធី​លំ​ហាត់ប្រាណ​បែបនេះ​ឡើយ ព្រោះ​វា​ពិបាក ប៉ុន្តែ​បើ​អ្នក​អាច​អនុវត្តបាន វា​ជា​វិធី​ល្អប្រសើរ​បំផុត​សម្រាប់​រាងកាយ ព្រោះ​វា​ជួយ​ពង្រឹង​សាច់ដុំ​ស្មា និង ដៃ​បាន​រឹងមាំ ។ បើ​អាច​អ្នក​គួរ​អនុវត្ត​ឱ្យបាន​ម្តង​ក្នុង​មួយ​សបា្តហ៍ ។ ការហាត់​ប្រាណ​បែបនេះ​ក៏​ជួយ​សុខភាព​បេះដូង និង កាត់បន្ថយ​បញ្ហា​ឈឺចង្កេះ​បាន​ប្រសើរ​ខ្លាំង​ណាស់ដែរ ។​

៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​

៤ – ហាត់​ទប់​រុញ​ខ្លួន​ទៅមុខ
​ចលនា​បែបនេះ​ជួយ​ឱ្យ​ជើងបាន​រឹងមាំ ។ អ្នក​អាច​ហាត់​បន្ថែម​ដោយ​យកដៃ​លើក​វត្ថុ​មាន ទម្ងន់​បន្ថែម​ក៏បាន ដើម្បី​បង្កើន​សុខភាព​សាច់ដុំ​ដើមដៃ ។ បើ​អាច​អ្នក​គួរ​ហាត់​តាម​ចលនា​នេះ​ឱ្យបាន ៣-១០ ដង ក្នុង​មួយថ្ងៃ ព្រោះ​វា​ជួយ​រក្សា​រាង​ឱ្យ​ស្រ​ឡូ​ន សមសួន និង ជួយ​ពង្រឹង​សាច់ដុំ ។

៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​

៥ -​ហែល​ទឹក​
​ការ​ហែល​ទឹក​ជួយ​ឱ្យ​សាច់ដុំ​រាងកាយ​ទាំងមូល​រឹងមាំ និង បានទទួល​លទ្ធផល​ល្អ ជាពិសេស​ជួយ​ឱ្យ​សរីរាង្គ​រាងកាយ​ទាំងមូល​បានទទួល​គុណប្រយោជន៍​សុខភាព ។ ក្រៅពីនេះ​វា​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម សម្រួល​ផ្លូវដង្ហើម និង ចង្វាក់បេះដូង ។ វា​ក៏​ជា​លំ​ហាត់ប្រាណ​បែប​គ្រួសារ​ផងដែរ តែ​លុះណាតែ​អ្នកមាន​អាង​ហែល​ទឹក​ដោយ​ខ្លួនឯង ឬ ទៅ​កន្លែង​ហែល​ទឹក​ផ្សេងៗ ។

៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​

៦ – រត់​
​ការរត់​ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​តានតឹង​ក្នុង​អារម្មណ៍ បង្កើន​សុខភាព​បេះដូង កាត់បន្ថយ កម្រិត​កាឡូរី និង ជួយ​ផ្លាស់ប្តូរ​រាងកាយ​អ្នក​ឱ្យមាន​រូបរាង​សមសួន និង រឹងមាំ មើលទៅ​រាង​ស្រ​ឡូ​ន​មិនមាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ។ អ្នក​គួរ​រត់​ហាត់ប្រាណ​រាល់​ព្រឹក​ឱ្យបាន​រាល់ថ្ងៃ​ទើប​ជាការ​ប្រសើរ ។

៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​

៧ – ជិះ​កង់​
​ការ​ទម្លាប់​ជិះ​កង់​ហាត់ប្រាណ​អាចជួយ​ឱ្យ​អ្នក​បញ្ចេញ​ជាតិពុល​ដូចជា​ញើស និង ធ្វើឱ្យ​សាច់ដុំ​ជើងបាន​រឹងមាំ ។ វា​ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មិន​ត្រឹមតែ​ជួយ​សុខភាព​ជើង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ពង្រឹង​សាច់​ដុំដៃ ខ្នង និង បេះដូង​ផងដែរ ។ វា​ក៏​ជា​វិធី​ហាត់ប្រាណ​មួយ​ដ៏​ងាយ និង អាច​រីករាយ​ជាមួយ​មិត្តភក្តិ​ជាច្រើន​ដែល​ចូលចិត្ត​ជិះ​កង់​កម្សាន្ត ៕

៧ លំ​ហាត់ប្រាណ ជួយ​ឲ្យ​រាងកាយ​ប្រសើរ​