រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បុកម៉ូតូជាន់ហ្វ្រាំង ធ្លាក់កង់អ៊ិចស្កាវ័រទ័រ កិនកាប៊ីនកៀប អ្នកបើកបរ ជាប់ក្នុងកាប៊ីន

ភ្នំពេញ៖ រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បើកជ្រុលទៅបុកម៉ូតូ រួចព្យាយាមជាន់ ហ្វ្រាំងបណ្តាលឲ្យដាច់ខ្សែចងកង់ អ៊ិចស្កាវ័រទ័រ ធ្លាក់មកកិនកាប៊ីន រថយន្តកៀប អ្នកបើកបររថយន្តជាប់ ក្នុងកាប៊ីនចំណែក អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ២២និង៥០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិអង្ករ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-2147 ជារថយន្ត ដឹកកង់អ៊ិចស្កាវ័រទ័រ បើកបរដោយបុរសម្នាក់ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ សន្លប់នៅនឹងកន្លែង ចំណែកឯម៉ូតូរងគ្រោះវិញ ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-2197 អ្នកបើកបរ ក៏ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ បើកបរក្នុងទិសដៅពីកើត ទៅលិចច្រាស់ទិសជាមួយរថយន្ត រងរបួសធ្ងន់ត្រូវបានគេដឹក បញ្ជូនទៅសង្គ្រោះជាបន្ទាន់។

នគរបាលបន្តថា មុនពេលកើតហេតុគេ ឃើញរថយន្តកុងតឺន័រ បើកបរក្នុងទិសដៅពី លិចទៅកើតលុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ដួលទៅនិងថ្នល់ ចំណែកឯអ្នកបើកបររថយន្តកុងតឺន័រ ប្រឹងជាន់ហ្វ្រាំងកុំឲ្យកិន អ្នកបើកបរម៉ូតូស្រាប់តែដាច់ ខ្សែចងកង់អ៊ិចស្កាវ័រទ័រធ្លាក់ មកលើកាប៊ីនរថយន្ត កៀបអ្នកបើកបររថយន្ត ជាប់ក្នុងកាប៊ីន ប៉ុន្តែគ្រាន់តែរងរបួស ក្រោយពេលកើតហេតុនគរបាលបានចុះ ទៅរួចហៅក្រុមសង្គ្រោះ របស់អង្គភាពង៧០ ទៅជួយសង្គ្រោះដោយយក ឧបករណ៍កាត់កាប៊ីន រថយន្តយកអ្នកបើកបរ រថយន្តដឹកទៅកាន់មន្ទីរ ពេទ្យដើម្បីជួយសង្គ្រោះ អាយុជីវិត ចំណែកវត្ថុតាងទាំងពីរ ត្រូវប្រគល់ឲ្យនគរបាល ចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅ តាមនីវិធីច្បាប់៕

រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បុកម៉ូតូជាន់ហ្វ្រាំង ធ្លាក់កង់អ៊ិចស្កាវ័រទ័រ កិនកាប៊ីនកៀប អ្នកបើកបរ ជាប់ក្នុងកាប៊ីន
រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បុកម៉ូតូជាន់ហ្វ្រាំង ធ្លាក់កង់អ៊ិចស្កាវ័រទ័រ កិនកាប៊ីនកៀប អ្នកបើកបរ ជាប់ក្នុងកាប៊ីន
រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បុកម៉ូតូជាន់ហ្វ្រាំង ធ្លាក់កង់អ៊ិចស្កាវ័រទ័រ កិនកាប៊ីនកៀប អ្នកបើកបរ ជាប់ក្នុងកាប៊ីន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត