មេតុងទីនបោកអស់ជិត ៦០ម៉ឺនដុល្លារ ទើបមកដាក់ពាក្យបណ្តឹង ចៅសង្កាត់សុំឲ្យជួយ

ភ្នំពេញ៖ កូនតុងទីនប្រហែល ៥០នាក់ ក្នុងចំណោមកូនតុងទីង ៥០០នាក់ បានមកដាក់ពាក្យបណ្តឹង លោកចៅសង្កាត់ចោមចៅ សុំឲ្យជួយ រកដំណោះស្រាយ ដោយចោទប្រកាន់ថា មេតុងទីន បានបោកពួកគាត់ទាំងអស់គ្នា សរុបជាទឹកប្រាក់ ចាប់ពី ៥០ម៉ឺន ទៅ ៦០ម៉ឺនដុល្លារ ការភ្ញាក់ផ្អើលមកដាក់ពាក្យបណ្តឹងនេះ កើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិ វេណ សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមការបំភ្លឺ ពីកូនតុងទីន ដែលបានមកដាក់ពាក្យបណ្តឹង ថា មេតុងទីនប្រពន្ធឈ្មោះ នាង ស្រីណែត អាយុ ៤៨ឆ្នាំ និងប្តីឈ្មោះ ម៉ា ចាន់ អាយុ ៥០ឆ្នាំ ជាង អ្នកទាំងពីរ រស់នៅក្នុងបុរីសឡា៣ មុខវត្ត គោកបញ្ជាន់ ផ្លូវលេខ៤២២ ផ្ទះលេខ៥២ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកឯកូនតុងទីនមានគ្នាសរុប ៥០០នាក់ ដោយលេងច្រើនក្បាល មានក្បាលតូច និងក្បាលធំ ដែលសរុប ជាទឹកប្រាក់ អាចស្មើរនិង ៥០ទៅ៦០ម៉ឺនដុល្លារ ឯណោះ។

ពួកគាត់បានបន្តថា កូនតុងទីនបានបង់ឲ្យមេ ជារៀងរាល់ថ្ងៃ ដោយមិនដឹងថា មេតុងទីនដេញយក ទៅទុកប្រើប្រាស់ខ្លួនឯង លុះពេល មេតុងទីន រូបនេះ ចេះតែតម្លើងការប្រាក់ ទើបពួកគាត់ រង់ចាំការប្រាក់ចុះបន្តិច ក្រោយមកទើបដឹងថា មេតុងទីនបោកពួកគាត់ មិនមានលុយសង ក៏មកដាក់ពាក្យបណ្តឹងតែម្តងទៅ ដើម្បីឲ្យអាជ្ញាធរសង្កាត់ ជួយរកដំណោះស្រាយជូន។

អ្នកឃើញហេតុការ បាននិយាយថា ល្បែងតុងទីននេះ គឺគេឃើញតែមេបោក ជាបន្តបន្ទាប់ ហើយកន្លង មកអាជ្ញាធរ ឬសមត្ថកិច្ច ធ្លាប់បានផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ បានជ្រោតជ្រាបផងដែរ ព្រោះល្បែងតុង ទីននេះ គឺជាល្បែងមួយ ដែលមានកិច្ចសន្យា តែរវាងមេតុងទីន និងអ្នកលេងតែប៉ុណ្ណោះ ពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ដូច្នេះបើកផ្សងសំណាង ជាមួយល្បែងតុងទីននេះ គឺងាយផុយស្រួយខ្លាំងណាស់ ជាក់ស្តែងដូចជាពេលនេះអីចឹង៕

មេតុងទីនបោកអស់ជិត ៦០ម៉ឺនដុល្លារ ទើបមកដាក់ពាក្យបណ្តឹង ចៅសង្កាត់សុំឲ្យជួយ
មេតុងទីនបោកអស់ជិត ៦០ម៉ឺនដុល្លារ ទើបមកដាក់ពាក្យបណ្តឹង ចៅសង្កាត់សុំឲ្យជួយ
មេតុងទីនបោកអស់ជិត ៦០ម៉ឺនដុល្លារ ទើបមកដាក់ពាក្យបណ្តឹង ចៅសង្កាត់សុំឲ្យជួយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត