ក្រោកពីគេងភ្លាម គួរតែផឹកទឹក ឬ​ដុសធ្មេញ មុន?

បន្ទាប់ពី​ក្រោយ​ពីគេងភ្លាម តើ​អ្នក​គួរតែ​ដុសធ្មេញ ឬក៏​ផឹក​ទឹក​មុន? នេះជា​ចម្ងល់មួយដែលមនុស្សជា​ច្រើន​តែងតែ​ឆ្ងល់ ព្រោះវាជាទម្លាប់​ចាំបាច់ដែល​ពួកគេ​ត្រូវធ្វើរាល់ថ្ងៃ។ 
 
ក្រោកពីគេងភ្លាម គួរតែផឹកទឹក ឬ​ដុសធ្មេញ មុន?
មនុស្ស​ខ្លះ​និយាយថា នៅពេល​ក្រោកពីគេងគួរតែទទួលទានទឹកភ្លាម ដោយសារតែ​ក្រពះត្រូវការធ្វើសកម្មភាព បន្ទាប់ពី​សម្រាកយូរ និងនាំ​អង់ហ្ស៊ីម​ពីមាត់​មួយចំនួន​ធំចូល​ទៅក្នុង​ក្រពះ​​ដើម្បីជំរុញ​ដល់ដំណើរ​ការរំលាយ​អាហារ។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ផឹក​ទឹក​មុន​ពេលធ្វើអ្វីៗទាំង​អស់ ជាការចាំបាច់បំផុត​ដើម្បីបំពេញ​សារធាតុរាវ​ដែលបាន​បាត់បង់ក្នុងអំឡុងពេល​ដែលសម្រាក និងជួយដល់កម្មភាព​ក្រពះ​​, ជំរុញដល់ការបញ្ចេញលាមក។ សម្រាប់មនុស្សវ័យចំណាស់ ដែលបាន​ពិសារទឹកក្តៅ​មួយកែវនៅពេល​ព្រឹក ​ជួយការពារ​ការហូរឈាម​ក្នុងខួរក្បាល, រំលាយ​កាកសំណល់​ក្នុង​សសៃឈាម, ធ្វើឲ្យឈាម​រត់បាន​ល្អ។
ទោះជាយ៉ាងណាអ្នកខ្លះ​ទៀតបាន​អះអាងថា មាន​តែដុសធ្មេញទេទើបល្អ ព្រោះការផឹកទឹក​អាច​នាំ​បាក់តេរីចូលទៅក្នុងខ្លួនកាន់តែច្រើន។ ប៉ុន្តែ​ការដុសធ្មេញ​នឹង​ធ្វើ​ឲ្យ​អង់ហ្ស៊ីម​រំលាយ​អាហារ​ក្នុងមាត់ត្រូវបាន​កម្ចាត់ចោល, កាត់បន្ថយការផ្តល់ជំនួយ​ដល់ប្រព័ន្ធ​រំលាយអាហារ។
ជាការពិតណាស់ ទោះបីជាក្នុងពេល​គេង, ពេល​ញ៉ាំ ឬពេលសម្រាក ទឹកមាត់បញ្ចេញ​អង់ហ្ស៊ីមតិចតួចណាស់។ មួយវិញទៀត​អង់ហ្ស៊ីម​មិន​ត្រឹមតែ​មាននៅក្នុងមាត់នោះទេ សូម្បី​តែ​ក្នុង​ក្រពះមាន​បរិមាណ​ទ្វេដង។ ហេតុនេះហើយ គ្រាន់តែការដុសធ្មេញ​មិនជះ​ឥទ្ធិពល​លើ​អង់ហ្ស៊ីមនោះឡើយ។​
ដូច្នេះហើយ​អ្នក​ត្រូវ​តែដឹងថា ដុសធ្មេញជាមុនសិន បន្ទាប់មក​ផឹក​ទឹកតា​មក្រោយ អ្នកនឹងទទួលបាន​ភាព​ស្រស់ថ្លា ហើយ​មាន​សុខភាពល្អ​សម្រាប់ថ្ងៃថ្មី៕
ដោយ៖ Seng hong
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

      • ក្រោកពីគេងភ្លាម គួរតែផឹកទឹក ឬ​ដុសធ្មេញ មុន?已关闭评论
      • 10 views
      • Hide Sidebar
        A+
      Publish on:2016/01/15  Category:សុខភាព
      Tags: