បើ​ចង់ឲ្យ​ស្វាមី​ ឬភរិយា​មាន​សុភមង្គល គួរអនុវត្ត ៥យ៉ាងនេះ

អ្នកប្រហែល​ជាធ្លាប់បាន​លឺពីដំបូន្មាន​ជាច្រើន​រួចមកហើយ ទាក់ទងនឹងរឿងរ៉ាវ​ដែលអ្នកត្រូវធ្វើ ដើម្បីឲ្យ​ជីវិតអាពាហ៏ពិពាហ៏​របស់អ្នក​មានសុភមង្គល។ ខាងក្រោមនេះ​នឹងបង្ហាញ​ទម្លាប់ ៥យ៉ាង ដែលធ្វើឲ្យ​គូស្វាមីភរិយា​មាន​ភាពកក់ក្តៅ និង​ស្រឡាញ់គ្នា៖
 
បើ​ចង់ឲ្យ​ស្វាមី​ ឬភរិយា​មាន​សុភមង្គល គួរអនុវត្ត ៥យ៉ាងនេះ
១. យកចិត្តទុកដាក់​នឹងគ្នា
កុំចង់បាន​តែផលប្រយោជន៏​ពីគ្នា។ ស្វាមី ឬភរិយានៅតែ​ត្រូវការភាព​យកចិត្តទុកដាក់ និង​ថ្នាក់ថ្នមពីអ្នក។ ការគេងថើបគ្នា​ហាក់បី​ដូចជា រឿង​មួយអៀន​ខ្មាស់បន្តិច តែវា​អាចជួយរក្សា​ភាព​កក់ក្តៅ​ក្នុង​សេចក្តីស្នេហា​របស់​អ្នក។
២. ស្វាមី ឬភរិយា​ជាមនុស្សទី ១ដែលអ្នក​ត្រូវគិតដល់
សូម្បីតែជាកូនក៏គួរតែ​ជាមនុស្សទី ២ដែរ។ ត្រូវចាំថា បន្ទាប់​ពីឪពុកម្តាយ, មិត្តភក្តិ និង​កូនរបស់​អ្នក ស្វាមី ឬភរិយា​អ្នកជាមនុស្ស​ដែលអ្នក​ត្រូវរួមរស់​ជាមួយអស់​មួយជីវិត។ ក្នុង​ដំណាក់​កាល​នេះអ្នក​ត្រូវតែរក្សា​ចំណងស្នេហា​ឲ្យបាន។
៣. បង្កាត់​ភ្លើងស្នេហ៏
កុំឲ្យពេល​វេលាកន្លងហួសរហូតដល់មានកូន ២ ទៅហើយ តែអ្នក​មិនគ្មាន​ពេល​បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាញឹកញាប់ឲ្យសោះ។ ត្រូវព្យាយាម​ប្រើល្បិចថ្មី ឬបង្កាត់​ភ្លើងស្នេហ៏​បែប​ឆាប់​រហ័ស ប្រសិនបើ​អ្នកគ្មានពេលវេលា​ច្រើន។ ការ​រក្សាស្នេហា​ឲ្យនៅ​តែពុះកញ្ជ្រោល ជាក្តីសុខ​ដែក​ធ្វើឲ្យជីវិតអាពាហ៏ពិពាហ៏​របស់អ្នកកាន់តែមាន​សុភមង្គល។
៤. កុំប្រចាំគ្នា
នៅក្នុងជីវិតអាពាហ៏ពិពាហ៏ គូស្វាមីភរិយា​មិនត្រូវប្រចាំ​គ្នាឡើយ។ នេះមិនមែន​មានន័យថា អ្នកត្រូវ​ធ្វើជាភរិយា​ដែលមិនត្រូវ​ចេះរអ៊ូរទាំទេ ត្រូវមាន​ភាពឯករាជ្យ ប៉ុន្តែ​មិនមែន​ជាស្ត្រី​ទន់ខ្សោយ។ ប្រសិនបើអ្នក​បានជួយធ្វើកិច្ចការ​ផ្ទះកូនៗ​រយៈពេល ៣ថ្ងៃជាប់ៗ​គ្នា មិនត្រូវគេចវេស​ពីការធ្វើអាហារ​ពេលព្រឹក ឬរៀបចំ​វាឡើយ។ មានពេលវេលា​ច្រើនណាស់​ដែល​ស្វាមី ឬភរិយានឹង​ជួយដល់កិច្ចការ​របស់អ្នក។ ការប្រចាំគ្នា​មិនមែន​ជារឿងមួយល្អទេ។
៥. កុំរិះគន់ ឬប្រៀបធៀ
ការរិះគន់បែបស្ថាបនា​មានលក្ខណៈខុសគ្នាទាំងស្រុង​ពីការរិះគន់ទូទៅ។ ប្រសិនបើស្វាមី ឬភរិយារបស់​អ្នក​ធ្វើឲ្យបែក​កែវនៅថ្ងៃណាមួយ អ្នកមិន​ត្រូវមាន​គំនិតមួយថា គាត់​មិនចេះ​ប្រុងប្រយ័ត្នឡើយ។
ការមើល​ងាយគូស្នេហ៏ និងដៀលប្រមាថ​គេគ្រប់ពេល មិនមែន​ជារឿងមួយត្រឹមត្រូវ​ឡើយ។ វាពិតជាល្អណាស់ ដែលអ្នក​ចេះសរសើរ​មិត្តភក្តិ​របស់ភរិយា​ចំពោះ​ជំនាញ​ការ​ចម្អិនអាហារ ឬសរសើរ​មិត្តភក្តិស្វាមីអ្នក​ចំពោះការ​ជោគជ័យ​របស់គាត់ តែកុំប្រៀប​ប្រដូចស្វាមី ឬភរិយា​របស់អ្នកទៅ​នឹងមិត្តភក្តិឲ្យ​សោះ។ នេះអាចធ្វើឲ្យ​ស្នេហាជួប​នឹងរឿង​មិនល្អ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!