ជាងប្រក់​ដំបូល​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ព្រោះ​ប្រើ​ខ្សែភ្លើង​ដាច់​រលាត់

Doliprane TVC

​រាជធានី​ភ្នំពេញ : ជាងផ្សារដែក​ម្នាក់​ត្រូវបាន​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់​នៅពេល​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ ខ​ណះ​ពេលដែល​ឡើង​ប្រក់​ដំបូល​រានហាល​ផ្ទះ ប៉ះចំ​ខ្សែភ្លើង​ដាច់​រលាត់ ។​
​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២ និង ៣០ នាទី​រសៀល​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៦ នៅក្នុង​កា​រដ្ឋា​បុរី​មួយកន្លែង​ស្ថិតនៅ​ផ្លូវ ២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ជាងប្រក់​ដំបូល​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ព្រោះ​ប្រើ​ខ្សែភ្លើង​ដាច់​រលាត់

​បុរសរងគ្រោះ​ឈ្មោះ ជា សារ៉ន អាយុ ២៨ ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង មាន​ស្រុកកំណើត​ភូមិ​ស្វាយ ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូរី ខេត្តតាកែវ ។​

​តាម​ព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​រួមជាមួយ​ជាង​ផ្សារ​ម្នាក់ទៀត​ឈ្មោះ សឿង សុខ អាយុ ៣៧ ឆ្នាំ បាន​ឡើង​តាម​របង​ផ្ទះ​ទៅ​ប្រក់​រានហាល​នៅ​ខាងលើ ។ នៅពេល​ផ្សារ​ដែក​ប្រក់​រួចហើយ ក៏បាន​ចុះមក​ដី​វិញ ស្រាប់តែ​ប៉ះ​ខ្សែរ​ភ្លើង​ដែល​ដាច់​រលាត់ បណ្តាល​ឱ្រ​ឆក់​ជាប់​នៅលើ​ទ្វារ​បង​ផ្ទះ​តែម្តង ។ ភ្លាមៗ​ត្រូវបាន​ក្មួយប្រុស និង ជាង​ដូចគ្នា បាននាំគ្នា​បិត​ភ្លើង​ទាញ​ចុះ​ពីលើ​ទ្វារ​បង រួច​ដឹក​តាម​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា ស្លាប់​បាត់ទៅហើយ ៕     ( ប្រភព : TV5 )

ជាងប្រក់​ដំបូល​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ព្រោះ​ប្រើ​ខ្សែភ្លើង​ដាច់​រលាត់