Real ​ត្រៀម​​​៣៥០​លាន​ដុល្លារ​ ទិញ​កីឡាករ​​ខែ​មករា​នេះ​ ក្រោយ​ FIFA ពិន័យ

Real ​ត្រៀម​​​៣៥០​លាន​ដុល្លារ​ ទិញ​កីឡាករ​​ខែ​មករា​នេះ​ ក្រោយ​ FIFA ពិន័យ

​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid ​ត្រៀម​ចំណាយ​ធំ​​២៥០​​លាន​​ផោន​ (ជាង​៣៦០​លាន​ដុល្លារ) ដើម្បី​ទិញ​ចូល​កីឡាករ​ល្បីៗ ​នា​ខែ​មករា​នេះ បន្ទាប់​ពី​ត្រូវ​ FIFA ​ពិន័យ​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​កាល​ក្រោយ។

 

Real ​ត្រៀម​​​៣៥០​លាន​ដុល្លារ​ ទិញ​កីឡាករ​​ខែ​មករា​នេះ​ ក្រោយ​ FIFA ពិន័យ

 

​Real Madrid និង​ Atletico Madrid ​ត្រូវ​បាន​ FIFA ​ពិន័យ​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ និង​ខែ​មករា​ឆ្នាំ​ក្រោយ ដោយសារ​ក្លិប​ទាំង​២​នេះ​ល្មើស​ទិញ​ចូល​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​​ច្រើន​ ដូច​​ករណី​ក្លិប​ Barcelona កាល​ពី​២​ឆ្នាំ​មុន​ដែរ។ យ៉ាង​ណា ខែ​មករា​នេះ​ ពួកគេ​អាច​ទិញ​ចូល​កីឡាករ​បាន​ធម្មតា។

 

​​បើ​តាម​ The Sun បាន​ឲ្យ​ដឹង​ថា​ Real ដែល​ដឹក​នាំ​ដោយ​ Zinedine Zidane ​​គ្រោង​ចំណាយ​ធំ​ខែ​នេះ ២៥០​លាន​ផោន ដើម្បី​ទិញ​ចូល​តារា​ឆ្នើមៗ​​ច្រើន​នាក់​តែ​ម្ដង ដែល​ក្នុង​នោះ​រួម​មាន​ Eden Hazard ​តម្លៃ​ប្រហែល​៨០​លាន​ផោន​របស់​ Chelsea​ ជា​គោលដៅ​ទី​១។

 

ក្រៅ​ពី​នោះ​មាន​ខ្សែ​ប្រយុទ្ធ​ Sergio Aguero ​របស់​ Manchester City តម្លៃ​ប្រហែល​​៧០​លាន​ផោន, Robert Lewandowski ​របស់​ Bayern Munich តម្លៃ​៧៥​លាន​ផោន​, Paul Pogba ​របស់​ Juventus ប្រហែល​៨០​លាន​ផោន និង​អ្នកចាំទី​ David De Gea ​របស់​បិសាច​ក្រហម​ Manchester United ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ប្រហែល​៣០​លាន​ផោន៕

 

Real ​ត្រៀម​​​៣៥០​លាន​ដុល្លារ​ ទិញ​កីឡាករ​​ខែ​មករា​នេះ​ ក្រោយ​ FIFA ពិន័យ

 

-ចុចអាន៖ Zidane ​បញ្ជាក់​១​ឃ្លា​យ៉ាង​ខ្លី ពី​អនាគត​របស់​ Ronaldo

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | thesun