ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ​ LG G5 នឹង​អាច​ដោះ​ចេញ​​​​បាន​ដើម្បី​​ប្ដូរ​ថ្ម​?

ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ​ LG G5 នឹង​អាច​ដោះ​ចេញ​​​​បាន​ដើម្បី​​ប្ដូរ​ថ្ម​?

យោង​តាម​សារព័ត៌មាន​ CNET របស់​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​​ក្រុមហ៊ុន​ LG រៀប​ចំ​គម្រោង​ថា​នឹង​ធ្វើ​តេស្ត​ទូរសព្ទ​ G5 ដែល​រចនា​ដោយ​បំពាក់​តួ​ខ្លួន​លោហៈ​ ហើយ​ផ្នែក​ខាង​ក្រោម​គឺ​អាច​ដោះ​ចេញ​បាន​ដើម្បី​ប្ដូរ​ថ្ម។

 

ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ​ LG G5 នឹង​អាច​ដោះ​ចេញ​​​​បាន​ដើម្បី​​ប្ដូរ​ថ្ម​?

 

ប្រសិន​បើ​ការ​លើក​ឡើង​នេះ​ពិត​ប្រាកដ​មែន​ មាន​ន័យ​ថា​​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ចង់​ធ្វើ​តាម​ទំនោរ​បច្ចុប្បន្ន​​ ​ដែល​​ចេញ​លក់​ទូរសព្ទ​ធ្វើ​ពី​លោហៈ​ និង​មាន​កម្រាស់​ស្ដើង។ ប៉ុន្តែ​ផ្ទុយ​ពី​ក្រុមហ៊ុន​ដទៃ​ដែល​ទូរសព្ទ​​ស៊េរី​ថ្មី​មួយ​ចំនួន​មិន​អាច​ដោះ​ថ្ម​ចេញ​បាន​នោះ​ ក្រុមហ៊ុន​ LG នឹង​ផលិត​ទូរសព្ទ​ដែល​អាច​ដោះ​ថ្ម​ចេញ​បាន​។

 

ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ​ LG G5 នឹង​អាច​ដោះ​ចេញ​​​​បាន​ដើម្បី​​ប្ដូរ​ថ្ម​?

 

​​​​​​​​ទូរសព្ទ​ LG G5 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​​តាំង​បង្ហាញ​ MWC នា​ខែ​ក្រោយ​នេះ​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចែក​លិខិត​អញ្ជើញ​ដល់​អ្នក​កាសែត​សម្រាប់​​ចូល​រួម​កម្មវិធី​នៅ​ថ្ងៃ​ទី​ ២១​ខែ​កុម្ភៈ​ នា​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។ ដូច​នេះ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ថា​ LG G5 នឹង​បង្ហាញ​ខ្លួន​មែន​​ ហើយ​ពិត​ជា​មាន​ផ្នែក​ខាង​ក្រោម​​អាច​ដោះ​ចេញ​បាន​ឬ​យ៉ាង​ណា៕

ចុច​អាន៖ Xiaomi Redmi 3 ថ្ម​ខ្លាំង​ ​កាមេរ៉ា​ច្បាស់​ ​តម្លៃ ១០៥ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ 9to5Google​​​​​​​​​