​ISIS​ ចេញ​មុខ​ប្រកាស​ថាខ្លួន​ជា​អ្នក​វាយ​ប្រហារ​នៅ​រដ្ឋធានី​ហ្សាកាតា​

​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័​ត៌មាន ​Reuters​ កាល​ពីថ្ងៃ​ព្រហស្បត្តិ៍​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ក្រុម​ឧទា្ទម​រដ្ឋ​ឥស្លាម​ ISIS ​គឺ​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នៅ​រដ្ឋធានី​ហ្សាកា​តា​រ​បស់​ប្រទេស ឥណ្ឌូនេស៊ី​។ ​ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ មន្ត្រី​ប៉ូលិស​ប្រចាំ​រដ្ឋធានីហ្សាកាតា ​ក៏​បាន​ប្រកាស​ដូច​គ្នា​ដែរ​ថា ក្រុម​ឧទ្ទាម​ ISIS ​គឺ​ជា​អ្នកនៅពីក្រោយការ​វាយ​ប្រហារ​នោះ​។
​ISIS​ ចេញ​មុខ​ប្រកាស​ថាខ្លួន​ជា​អ្នក​វាយ​ប្រហារ​នៅ​រដ្ឋធានី​ហ្សាកាតា​
គួរ​បញ្ជាក់​ថា ​ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ​ដែល​កើត​ឡើង​ដោយ​សារការ​វាយ​ប្រហារ​របស់ក្រុមឧទ្ទាម ISIS ​នៅ​ទី​ក្រុង​ហ្សាកាតា ​បាន​បណ្តាល​ឲ្យ​មនុ្សស​ស្លាប់​៧​នាក់ ​ដោយ​ក្នុង​នោះ​មាន​៤​នាក់​ជា​ជន​សង្ស័យ​​ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​ចំនួន​ប្រាំ​ពីរ​កន្លែង​នៅ​ខាង​ក្នុង​និង​នៅ​ក្បែរ​ហាង​លក់​ទំនិញ​មួយ​កន្លែង​៕
​ISIS​ ចេញ​មុខ​ប្រកាស​ថាខ្លួន​ជា​អ្នក​វាយ​ប្រហារ​នៅ​រដ្ឋធានី​ហ្សាកាតា​
​ISIS​ ចេញ​មុខ​ប្រកាស​ថាខ្លួន​ជា​អ្នក​វាយ​ប្រហារ​នៅ​រដ្ឋធានី​ហ្សាកាតា​

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Reuters