​អ​ភិបាល​​រាជធានី​ភ្នំពេញ​៖ ​ប្រជាពល​រដ្ឋ​នៅ​តាម​មាត់​ប្រឡាយ ​មេត្តាបញ្ឈប់​ការ​បោះ​ចោល​សំរាម​ក្នុង​ប្រឡាយ​

លោក​ ប៉ា ​សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ ​បាន​សរសេរ​នៅ​ក្នុង​គណនីសង្គម​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា ​ឆ្នាំ២០១៦ ​ដោយ​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​តាម​មាត់​ប្រឡាយ ​បញ្ឈប់​ការ​បោះ​ចោល​សំរាម​ក្នុង​ប្រឡាយ​។ ​
​អ​ភិបាល​​រាជធានី​ភ្នំពេញ​៖ ​ប្រជាពល​រដ្ឋ​នៅ​តាម​មាត់​ប្រឡាយ ​មេត្តាបញ្ឈប់​ការ​បោះ​ចោល​សំរាម​ក្នុង​ប្រឡាយ​
​លោក​សេរសេរ ​“សូម​អំពាវ​នាវ​ប្រជា​ពលរដ្ឋ​នៅ​តាម​មាត់​ប្រឡាយ មេត្តា​បញ្ឈប់​ការ​បោះ​ចោល​សំរាម​ក្នុង​ប្រឡាយ​”។​ លោក​​បានបញ្ជាក់​ទៀត​ថា ​អង្គ​ភាព​លូ​ទឹក​ បូម​ទឹក ​នៃ​មន្ទី​សារធារណ​ការ​រាជ​ធានីភ្នំពេញ ​បាន​ប្រមូល​សំរាម​នៅ​លើពោះ​ប្រឡាយ​បឹង​ត្របែក ​ត្រង់​ចំណុច​របាំង​សម្រាប់​ការពារសំរាម​ទី១ ​នៅ​ផ្លូវ​លេខ​៤៨​៨ ​រាជ​ធានី​ភ្នំពេញ​៕​

ដោយ៖ ស៊ាវ ឈាន