ឯកឧត្តម សម រង្ស៊ី៖ អ្នកប្រើប្រាស់ អ៊ីនធឺណិត នៅកម្ពុជាមាន ៥.០លាន នាក់

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី បានលើកឡើង តាមបណ្តាញទំនាក់ទំនងសង្គម Facebook ថាបច្ចុប្បន្ន អ្នកប្រើប្រាស់ អ៊ីនធឺណិត នៅប្រទេសមានចំនួន ៥.០លាននាក់។

ឯកឧត្តម សម រង្ស៊ី បានឲ្យដឹងថា "ទិន្នន័យ ចុងក្រោយបង្អស់ស្តីពី ប្រព័ន្ធទំនាក់ទំនង អេឡិចត្រូនិច នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋសរុប ១៥.៤លាន, អ្នកប្រើប្រាស់ អ៊ីនធឺណិតចំនួន ៥.០ លាន, អ្នកប្រើប្រាស់បណ្តាញសង្គម (ហ្វេសប៊ុក) ចំនួន ៣.៤ លាននាក់, ចំនួនទូរស័ព្ទដៃ ២៣.៩ លាន និងអ្នកប្រើប្រាស់ បណ្តាញសង្គម (ហ្វេសប៊ុក) តាមទូរស័ព្ទដៃ ចំនួន ២.៩លាន"។

ប្រធានគណបក្ស ប្រឆាំងដដែល បានបញ្ជាក់ទៀតថា ព័ត៌មានជាចំណេះដឹង ហើយចំណេះដឹង ជាអាវុធដ៏ស័ក្តិសិទ្ធបំផុត ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលការផ្លាស់ប្តូរមុនដំបូង គឺក្នុងចិត្តគំនិតរបស់ប្រជាពលរដ្ឋ ផ្លាស់ប្តូរបន្ទាប់មក គឺក្នុងសង្គមតែម្តង ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងភាពរុងរឿង៕

ឯកឧត្តម សម រង្ស៊ី៖ អ្នកប្រើប្រាស់ អ៊ីនធឺណិត នៅកម្ពុជាមាន ៥.០លាន នាក់