សម្ដេចតេជោ៖ ខ្ញុំ និងភរិយា រីករាយក្នុង ការចូលរួម គាំទ្រលើកស្ទួយ មរតកវប្បធម៌ ជាតិខ្មែយើង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានលើកឡើងថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្ដល់ពានរង្វាន់ ជ័យលាភីដល់បេក្ខជន និងបេក្ខនារី នៅក្នុងកម្មវិធី "មរតកវប្បធម៌ខ្មែរ"។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេច បានសរសេរថា កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំ និងភរិយាបានចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់ពានរង្វាន់ជ័យ លាភីដល់បេក្ខជន និងបេក្ខនារីចំនួន ១២នាក់ នៅក្នុងកម្មវិធី "មរតកវប្បធម៌ខ្មែរ" ដែលក្នុងនោះមានការ ប្រឡងចម្រៀងប្រពៃណី មហោរី យីកេ និង បាសាក់ នេះគឺជាពានរង្វាន់លើកទី៧ របស់ខ្ញុំ និងភរិយាផ្ទាល់ ដែលបានរៀបចំបង្កើតឡើង នៅទូរទស្សន៍បាយ័ន តាំងពីឆ្នាំ២០០៩ មកម៉្លេះ ដើម្បីលើកស្ទួយ សិល្បៈវប្បធម៌ជាតិ។

សម្ដេច ក៏បានលើកឡើងទៀតថា កម្មវិធីលើកស្ទួយមរតក វប្បធម៌ជាតិ គឺជាមានសារៈសំខាន់ខ្លាំងណាស់ដល់ប្រទេសយើង។ ទន្ទឹមនឹងនេះ គឺបានបង្ហាញនូវ អត្តសញ្ញាណជាតិ ដែលយើងទាំងអស់គ្នាត្រូវ ចូលរួមលើកស្ទួយវឌ្ឍនភាព នៃវប្បធម៌ជាតិឱ្យកាន់ តែរឹងមាំប្រកបដោយ ចីរភាពស្របតាមស្មារតី ទិវាវប្បធម៌ជាតិ ។

សម្ដេច បានសរសេរបញ្ជាក់ថា "ខ្ញុំគាំទ្រ និងកោតសរសើ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងក្រុមហ៊ុនឯកជនមួយចំនួន (Kap) ដែលបានចូលរួមគាំទ្រ និងបង្កើតកម្មវិធីល្អៗដើម្បីថែរក្សា និងអភិរក្សវិស័យ មរកតវប្បធម៌ជាតិឲ្យបានរឹងមាំល្អ ហើយខ្ញុំបានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ម្ចាស់ផលិតកម្ម អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីទាំងអស់ត្រូវបង្កើនការយកចិត្ត ទុកដាក់អនុវត្តតាម គោលដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាព ក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភ័ណ្ឌ វប្បធម៌របស់យើង ជាពិសេស ខ្ញុំសំណូមពរឲ្យមានការ ចូលរួមគាំទ្របន្ថែមទៀត ពីវិស័យឯកជនក្នុងការ ឧបត្តម្ភនៅក្នុងកម្មវិធីដូចនេះ ខ្ញុំ និងភរិយារីករាយ ក្នុងការចូលរួមគាំទ្រ លើកស្ទួយមរតក វប្បធម៌ជាតិខ្មែយើង ឲ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនកាន់តែ ខ្លាំងឡើងថែមទៀត"៕