ជិះម៉ូតូ មកលួចទ្រព្យសម្បត្តិគេ ត្រូវអ្នកជិតខាងឃើញ ស្រែកចោរៗ ឃាត់បានម្នាក់ គេចខ្លួនម្នាក់

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ ធ្វើការឡោមព័ទ្ធ ដេញចាប់បាន បន្ទាប់ពី ជនសង្ស័យទាំងពីរ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ហើយត្រូវអ្នកជិតខាងឃើញទាន់ ដេញចាប់បានម្នាក់ភ្លាមៗ នៅម៉ោង ១៖៤៥នាទី អាធ្រាត្រឈាន ចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំនុចភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ឃិន ស៊ីណា ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរមិនពិប្រាកដ រស់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

នគរបាលបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង ពីរនាក់ បានជិះម៉ូតូ ១គ្រឿម៉ាក C125ស៊េរី២០១១ ឡើងតែម២០១៤ ឌុបគ្នាមកឈប់អែប និងផ្ទះប្រជាពលរដ្ឋ រួចហើយបំរ៉ុង ធ្វើសកម្មភាពលួចគាស់ផ្ទះ ដើម្បីលួចយកទ្រព្យសម្បត្តិ ពេលនោះ អ្នកជិតខាងឃើញទាន់ រួចស្រែកថា ចោៗ ទើបធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោរ ម្នាក់ជិះម៉ូតូគេចខ្លួន យកព្រះអាយុ នៅសល់ម្នាក់ប្រឹងរត់គេចខ្លួនដែរ តែត្រូវប្រជាពលរដ្ឋដេញចាប់បាន រួចប្រគល់ទៅឲ្យ នគរបាលចាត់ការ បន្តទៅតាមផ្លូវច្បាប់។ ក្នុងនោះដែរ គេរកឃើញវត្ថុតាង ម៉ូទ័រស្វាន១ និងផ្លែស្វាន៤ កាបូបស្ពាយតូច១ អត្តសញ្ញាណបណ្ណ័ សញ្ជាតិខ្មែរ ២សន្លឹក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកពញាឮ ដើម្បីកសាងសំណុំ រឿងបញ្ជូនមកកាន់ ស្នងការដ្ឋាន ចាត់ការបន្ត ទៅតាមផ្លូវច្បាប់៕

ជិះម៉ូតូ មកលួចទ្រព្យសម្បត្តិគេ ត្រូវអ្នកជិតខាងឃើញ ស្រែកចោរៗ ឃាត់បានម្នាក់ គេចខ្លួនម្នាក់

ជិះម៉ូតូ មកលួចទ្រព្យសម្បត្តិគេ ត្រូវអ្នកជិតខាងឃើញ ស្រែកចោរៗ ឃាត់បានម្នាក់ គេចខ្លួនម្នាក់