ទូរសព្ទ​ស៊េរី​ថ្មី​របស់​ Xiaomi ​មាន​ RAM ប៉ុន​ iPhone 6s ​តម្លៃ​តែ ​១៥២​ដុល្លារ

ទូរសព្ទ​ស៊េរី​ថ្មី​របស់​ Xiaomi ​មាន​ RAM ប៉ុន​ iPhone 6s ​តម្លៃ​តែ ​១៥២​ដុល្លារ

ក្រុមហ៊ុន​ Xiaomi ទើប​តែ​ប្រកាស​ទូរសព្ទ​ Redmi Note 3 របស់​ខ្លួន​ដែល​ជា​ទូរសព្ទ​មួយ​ស៊េរី​ទៀត​មាន​សមត្ថភាព​ខ្លាំង​ជា​មួយ​តម្លៃ​មិន​គួរ​ឲ្យ​ជឿ។

 

ទូរសព្ទ​ស៊េរី​ថ្មី​របស់​ Xiaomi ​មាន​ RAM ប៉ុន​ iPhone 6s ​តម្លៃ​តែ ​១៥២​ដុល្លារ

 

ទូរសព្ទ​នេះ​មាន​​អេក្រង់​ទំហំ​ ៥,៥​អ៊ីញ​ ដែល​មាន​កម្រិត​ Resolution 1080×1920​ភីកសែល។ ទូរសព្ទ​ដំណើរ​ដោយ​បន្ទះ​ Chip Snapdragon 650 ប្រភេទ​ hexa-core ដែល​មាន​ល្បឿន​ ១,៨GHz រួម​ទាំង​មាន​ GPU ប្រភេទ​​ Adreno 550។ Redmi Note 3 មាន​ជា​ពីរ​ប្រភេទ​ផ្សេង​គ្នា​ ដោយ​ប្រភេទ​ទី​មួយ​គឺ​មាន​ RAM ទំហំ​ ២GB រួម​ជា​មួយ​អង្គ​ចងចាំ​ទំហំ​ ១៦GB។ ឯ​ប្រភេទ​ទី​ពីរ​នោះ​វិញ​មាន​ RAM ទំហំ​ ៣GB ដែល​មាន​អង្គ​ចងចាំ​ទំហំ​ ៣២GB។

 

កាមេរ៉ា​​ខាង​ក្រោយ​នៃ​ទូរសព្ទ​ត្រូវ​បាន​គេ​បំពាក់​ដោយ​ទំហំ​ ១៦MP មាន​បំពាក់​នូវ​មុខងារ​ឆ្លាត​វៃ​ជា​ច្រើន​មក​ជា​មួយ​ស្រាប់។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​កាមេរ៉ា​ខាង​មុខ​កម្រិត​ ៥MP ធានា​ថា​ថត​រូប​ Selfie បាន​មួយ​គាប់​ចិត្ត។ និយាយ​អំពី​ចំណុច​សំខាន់​ដែល​អាច​ទូរសព្ទ​ដំណើរ​ការ​បាន​នោះ​គឺ​ ថ្ម​ដែល​មាន​ថាមពល​ ៤០៥០mAh អាច​សាក​ពី​ ០% ទៅ​ ៥០%​ ប្រើ​ពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ។

 

ទូរសព្ទ​ស៊េរី​ថ្មី​របស់​ Xiaomi ​មាន​ RAM ប៉ុន​ iPhone 6s ​តម្លៃ​តែ ​១៥២​ដុល្លារ

 

នៅ​ខាង​ក្រោម​នៃ​កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​ ក្រុមហ៊ុន​បាន​បំពាក់​នូវ​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ប្រើ​សម្រាប់​​ដោះ​សោ​ទូរសព្ទ។ ទូរសព្ទ​នេះ​ដែរ​មាន​កម្រាស់​ត្រឹម​តែ​ ៨,៦៥​ម.ម​ និង​ទម្ងន់​ ១៦៤​ក្រាម។
នៅ​ថ្ងៃ​ទី​១៧​ ខែ​មករា​ ខាង​មុខ​នេះ​ទូរសព្ទ​ Redmi Note 3 នឹង​ត្រូវ​ដាក់​លក់​ជា​ផ្លូវ​ការ​​លើ​ទីផ្សារ​ប្រទេស​ចិន​ដោយ​ប្រភេទ​ទី RAM ទំហំ​ ២GB/អង្គ​ចងចាំ​ ១៦GB ដាក់​លក់​ក្នុង​តម្លៃ​ ១៥២​ដុល្លារ​ ចំណែក​ឯ​តម្លៃ​របស់​ប្រភេទ​មួយ​ទៀត​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​នោះ​ឡើយ៕

 

ចុច​អាន៖ iPhone 6s​ ល្បឿន​​លឿន​ជាង​គេ​ប្រចាំ​២០១៥​ ទោះ​ប្រៀប​នឹង​ទូរសព្ទ​​មាន​ RAM ធំ​ជាង​ក្ដី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​​