Real Madrid និង Atletico Madrid ជាប់បំរាមផ្ទេរកីឡាករ

ក្រុងម៉ាឌ្រីដ៖ ព័ត៌មានចុងក្រោយនេះ ស្តីពីការផ្ទេរកីឡាករ ក្លឹបអធិរាជស Real Madrid និង Atletico Madrid ត្រូវបានហាមឃាត់ មិនឲ្យផ្លាស់ប្តូរ ឬផ្ទេរកីឡាករឡើយ នេះ បើតាម BBC ចុះផ្សាយ ។

ក្លឹបទាំងពីរនេះ ត្រូវបានដាក់ពិន័យពី FIFA បន្ទាប់ពី Real Madrid និង Atletico Madrid ល្មើសនឹងច្បាប់ ដោយផ្ទេរកីឡាករវ័យអនីតិជន គឺក្រោមអាយុ១៨ឆ្នាំ ។

ប៉ុន្តែបើតាមប្រភព ខាងលើបានឲ្យដឹងថា ការហាមឃាត់នេះ មិនបានគ្រប់ដណ្តប់ លើការផ្ទេរកីឡាករ នាពេលបច្ចុប្បន្ននោះទេ ដោយការហាមឃាត់នោះ នឹងដំណើរការនាចុងខែនេះ ពោលគឺមិនអាច ប៉ះពាល់ដល់ការផ្ទេរ កីឡាករនៅក្នុងក្របខណ្ឌ La Liga ឡើយ ។

ក្លឹប Atletico Madrid ត្រូវបានពិន័យជាទឹកប្រាក់ 900.000 ហ្វ្រង់ស្វ៊ីស (622,000 ផោន) ខណៈពេលដែលក្រុម Real Madrid ត្រូវបានគេប្រាប់ឱ្យបង់ 249,000 ផោន ។ មកទល់នឹងពេលនេះមិនទាន់ មានមតិយោបល់បន្ទាន់ពីក្លឹប ថានឹងប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសេចក្តីសម្រេចនេះ នៅឡើយ។

បញ្ជាក់ផងដែរ កាលពីខែមេសា ឆ្នាំ២០១៤ ក្លឹបអ្នកមានបុណ្យ Barcelona ក៏បានរំលោភបំពានលើច្បាប់ ដោយផ្ទេរឬទិញលក់ កីឡាករក្រោមអាយុ ១៨ឆ្នាំ៕

Real Madrid និង Atletico Madrid ជាប់បំរាមផ្ទេរកីឡាករ