យុវជន​ម្នាក់ សង្ស័យ​ស្រវឹងស្រា បើក​ម៉ូតូ​លឿន​ដូច​ហោះ បុក​រថយន្ត បាក់ជើង​ឆ្វេង នៅ​ក្រុង​ស្វាយរៀង​

ស្វាយរៀង: យុវជន​ម្នាក់ រងរបួស​ធ្ងន់ និង​បាក់​ជើងឆ្វេង ដោយ​គេ​សង្ស័យថា យុវជន​នោះ ស្រវឹងស្រា ហើយ​បើក​ម៉ូតូ​លឿន​ដូច​ហោះ ទៅបុក​រថយន្ត​មួយគ្រឿង ដែល​ធ្វើដំណើរ​ឆ្លងកាត់ បុក​ចំ​ក្រោយ​រថយន្ត រងរបួស​ធ្ងន់​។​

​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន ស្ថិតក្នុង​ភូមិ​ស្រះ​វង្ស សង្កាត់ /​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក ហាយ​ឡេ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ពី​លិចទៅ​កើត លុះដល់​ផ្លូវបែក​ជា​បួន ឆ្លងផ្លូវ​ជិត​ផុត​ហើយ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌ ខ្មៅ ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ស្វាយរៀង 1E 0041 បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ពី​ជើង​ទៅ​ត្បូង សង្ស័យ​ស្រវឹងស្រា ប្វ្រាំ​ង​មិន​ជាប់ ក៏​បុក​ចំ​ខាងក្រោយ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ បណ្តាល​ឲ្យ​បោក​ខ្ទប់​នឹង​រថយន្ត បាក់ជើង បែក​មុខ ហូរឈាម គួរ​ឲ្យ​ញាក់សាច់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​នោះ ឈ្មោះ យ៉ាន់ រតនា ភេទ​ប្រុស ២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំបក់​គុយ ឃុំ​ចំឡង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ចំណែក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ក្រោយពី​កើតហេតុ មិនបាន​ឈប់​នោះទេ គឺ​បន្ត​ទៅមុខ​គេចខ្លួន​បាត់ស្រមោល ទុក​ឲ្យ​ជនរងគ្រោះ នៅ​ដេក​ឈឺចាប់​លើ​ថ្នល់​តែម្នាក់ឯង​។ យុវជន​នោះ ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ជួយ​យក​ទឹកកក​មក​ស្អំ​អោយ​ដោយ​រង់ចាំ​រថយន្ត​សង្គ្រោះ​យូរពេក​។​

​រីឯ​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​។ ក្នុងនោះ ប្រជាពលរដ្ឋ​ឈរ​មើល​ហេតុការណ៍ បាន​រិះគន់​ចំពោះ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យរ​ដ្ឋ ដែលមាន​ការយឺតយ៉ាវ មក​ដឹក​ជនរងគ្រោះ​៕