គជប ប្រជុំ​ជ្រើសរើស​អគ្គលេខាធិការ ១ រូប និង​អគ្គលេខាធិការរង ៤ រូប នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ

ភ្នំពេញ: ប្រធាន អនុប្រធាន និង​សមាជិក​គជប សរុប​ចំនួន ៩ រូប បាន​ជួបប្រជុំគ្នា ជាសម្ងាត់ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ ២ ជាប់​ស្ពាន​អាកាស​ក្បាលថ្នល់ ដើម្បី​ពិភាក្សា ជ្រើសរើស​អគ្គលេខាធិកា​រ​គជប ១ រូប និង​អគ្គលេខាធិការរង​គជ​ប ៤ រូប​។ តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​គជ​ប ទាំងនេះ ត្រូវ​ជ្រើសរើស​ចេញពី​បេក្ខជន​សំរាំង​ចុងក្រោយ ចំនួន ១៥ រូប ក្នុងនោះ រួមមាន បេក្ខជន​អគ្គលេខាធិការ​គជប ៣ រូប និង​បេក្ខជន​អគ្គលេខាធិការរង​គជ​ប ចំនួន ១២ រូប​។​

​តាម​គម្រោង គជប នឹង​ប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ ១ រូប និង​អគ្គលេខាធិការរង គជប ៤ រូប នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃទី​១៥​មករា ឆ្នាំ​២០១៦ នេះ​៕​

គជប ប្រជុំ​ជ្រើសរើស​អគ្គលេខាធិការ ១ រូប និង​អគ្គលេខាធិការរង ៤ រូប នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ

គជប ប្រជុំ​ជ្រើសរើស​អគ្គលេខាធិការ ១ រូប និង​អគ្គលេខាធិការរង ៤ រូប នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ