កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​និង​គ្រឿងញៀន​

កណ្តាល: ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មានការ​លួចចែកចាយ​គ្រឿងញៀន​ទាំងថ្ងៃទាំងយប់ ហើយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ចុះទៅឡោមព័ទ្ធ​ទីតាំង​នេះ​រហូត​ឈានទៅ​ឃាត់​បាន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​៦នាក់  ព្រមទាំង​រឹបអូស​បាន​ថ្នាំញៀន​មួយចំនួន ។​

​ការចុះ​ឡោមព័ទ្ធ​និង​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​២​រសៀលថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ម៉េង ម៉ាញ​ស្ថិតក្នុង​​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​

​ជនសង្ស័យ​ទាំង​៦​នាក់​១-​ឈ្មោះ ម៉េង ម៉ាញ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិកររស់នៅក្នុង ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​២-​ឈ្មោះ គី វ៉ង ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុង ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូនស្រុក​កោះធំ ខេត្តកណ្តាល ។​៣-​ឈ្មោះ រ៉េត សុភា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅក្នុង ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល  ។​៤-​ឈ្មោះណៃ ចាន់ណា ភេទ ប្រុស អាយុ ២០ ឆ្នាំ  មុខរបរ កម្មករ រស់នៅក្នុង ភូមិ​កា​ប៉ាល់គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល  ។​៥-​ឈ្មោះ ហុង បូរី ភេទ ប្រុសអាយុ ២៥ ឆ្នាំ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំខេត្តកណ្តាល  ។​៦-​ឈ្មោះ ផាន់ បូ​រិ​ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ អាជីវកររស់នៅក្នុង ភូមិ​ព្រែក​សឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល  ។​

​វត្ថុតាង​ចាប់យក ៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)៩ កញ្ចប់ (​ធំ ២និង តូច​៧ កញ្ចប់​)-​ទូរស័ព្ទ​ចល័ត ៤​គ្រឿង​-​សម្ភារៈ​សំរាប់​ជក់​គ្រឿង​​ញៀន និង សំរាប់​វេច​ខ្ចប់​មួយចំនួន​ចែកចាយ​។​

​មុនពេល​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ខាងលើ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូនបានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ចំណុច​ផ្ទះកើតហេតុ​ខាងលើ​មានការ​លួច​ចែកចាយ​គ្រឿងញៀន​ទាំងថ្ងៃទាំងយប់ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ចុះទៅ​ឡោមព័ទ្ធ​ទីតាំងនេះ​រហូត​ឈានទៅ​ឃាត់​បាន​ជនសង្ស័យ​១ នាក់ ឈ្មោះ ម៉េង ម៉ាញ ព្រមទាំងរឹបអូស​បាន​ថ្នាំញៀន​៤ កញ្ចប់​តូច ។​

 តាម​សាកសួរ​បឋម​ថ្នាំញៀន​ទិញ​ពី​ឈ្មោះ គី វ៉ង ។ ឈ្មោះ គី វ៉ង ថា​បាន​ទិញ​ពី​ឈ្មោះរ៉េត សុធា ។ ឈ្មោះ រ៉េត សុធា សារភាពថា​ទិញ​ពី​ឈ្មោះ ណៃ ចាន់ណា​។ ឈ្មោះណៃ ចាន់ណា សារភាពថា​ទិញ​ពី​ឈ្មោះ ហុង បូរី ។ ឈ្មោះ ហុង បូរី សារភាពថាគេ​កាន់​ឲ្យ​មេ​ឈ្មោះ ផាន់ បូ​រិ​ន​។​បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង ៦ នាក់​នេះ ត្រូវបាន​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​និង​គ្រឿងញៀន​

កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​និង​គ្រឿងញៀន​
កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​និង​គ្រឿងញៀន​