អភិបាលស្រុក​ពាម​រក៍ លោក ជុំ សាមឿន ស្រវឹងស្រា បើកឡាន​បុក​បុរស​ម្នាក់ ស្លាប់​

ខេត្តព្រៃវែង: អភិបាលស្រុក​ពាម​រក៍
​ខេត្តព្រៃវែង លោក ជុំ សាមឿន បាន​បើកឡាន បុក​អ្នករត់ម៉ូតូឌុប​ម្នាក់ ឈ្មោះ ស្លឹក ដែលមាន​ប្រពន្ធ ជា​អ្នកលក់​ផ្លែឈើ ក្នុង​ផ្សា​អ្នក​លឿង​
 បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅ​ទល់​
​មុខ អង្គការ​ដំណ​ត់​ទឹក តាមផ្លូវ​ជាតិ​លេខ​១១ កាលពី​ម៉ោង ៦ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​អភិបាលស្រុក​ពាម​រក៍ បាន​បើករថយន្ត ម៉ាក​លុច​ហ្សិ​ស RX 300 ស្លាក​លេខ ភ្នំពេញ 2Q 5048 បើកបរ​បញ្ច្រាស់ទិស​គ្នា ជាមួយ​ម៉ូតូ ពី​ជើង ទៅ​ត្បូង​។ លុះដល់​កន្លែងកើតហេតុ រថយន្ត​លុច​ហ្សិ​ស​របស់លោក​អភិបាលស្រុក បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ពេញទំហឹង​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា លោក ជុំ សាមឿន ពេល​ចុះ​ពីលើ​រថយន្ត​នោះ មាន​អាកា​រៈ ស្រវឹងស្រា​ជោគជាំ​។​

​ក្រោយពេល​ហេតុការណ៍ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដែលទើប​ចូល​កាន់តំណែង បាន​ចុះ​ដល់​កន្លែងកើតហេតុ រួច​បាន​បញ្ជា ឲ្យ​លោកស្នងការ ចាប់វាយ​ខ្នោះ​លោក​អភិបាលស្រុក​ពាម​រក៍ ជុំ សាមឿន យកទៅ​ឃុំឃាំង​នៅ​ស្នងការ​នគរបាល ខេត្តព្រៃវែង​។

​ចំណែក​លោក ពុំ កាន់ ដែក​ជា​អធិការនគរបាល ស្រុក​ស្វាយ​អ​ន្ទ​រ ដែល​បាន​បាញ់​ចំក្បាល ចំ​សៀតផ្កា អ្នកភូមិ​ម្នាក់ ស្លាប់​ទាំង​ដៃ​នៅ​ពរ​កូនពៅ ក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន​នោះ ក៏​ត្រូវបាន​ចាប់ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តព្រៃវែង​ផងដែរ​៕​

អភិបាលស្រុក​ពាម​រក៍ លោក ជុំ សាមឿន ស្រវឹងស្រា បើកឡាន​បុក​បុរស​ម្នាក់ ស្លាប់​

អភិបាលស្រុក​ពាម​រក៍ លោក ជុំ សាមឿន ស្រវឹងស្រា បើកឡាន​បុក​បុរស​ម្នាក់ ស្លាប់​