សមត្ថកិច្ច​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣​នាក់​

កណ្តាល:  កម្លាំង​សមត្ថកិច្ច ស្រុក​មុខកំពូល​បាន​ល្បាត ក្នុងភូមិ​សាស្ត្រ​ខ្លួន បាន​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ផ្លូវ​ចូល​វត្ត​ពាម​មង្គល ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​ជនសង្ស័យ​១​នាក់​ដែល​ឃាត់ខ្លួន​មានឈ្មោះ គង់ សុខ​ងួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​មុខរបរ​ជាង​​ម៉ាស៊ីនត្រជាក់​។ និង​២​នាក់​ដែល​គេចខ្លួន​១-​ឈ្មោះ​គៀត គុណ្ណា ហៅ​ខ្នា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិរកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។២-​ឈ្មោះ ណន សុភា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុកមុខកំពូល ខេត្តកណ្ដាល​មុខរបរ​មិន​ពិត​ប្រាកដ ។​

​វត្ថុតាង​ចាបយក​៖​ម្ស៉ៅ​ក្រាម​ពណ៌​ស ថ្លា​ជា​ថ្នាំញៀន (​ម៉ា​ទឹកកក​Ice)១​កញ្ចប់​តូច​-​ម៉ូតូម៉ាក​ស្ទែ​ប​ពាក់​ផ្លាកលេខ​2T-8924​ចំនួន​១​គ្រឿង​-​សម្ភារៈ​សំរាប់​ធ្វើការ​វេច​ខ្ចប់​ដើម្បី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣​នាក់ ខាងលើ​កម្លាំង​សមត្ថកិច្ចបានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្រុក​មុខកំពូល​រហូតដល់​ម៉ោង​១​រសៀល​បាន​ជួបប្រទះ​ជនសង្ស័យ​ឈ្មោះ​គង់ សុខ​ងួន ជិះ​ម៉ូតូ​ម៉ាក​ស្ទែ​ប​(​គ្មាន​អាវ​) ពណ៌​ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ​1T-8924 មកដល់​ចំណុចកើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ត្រួតពិនិត្យ​ឆែកឆេរ​និង​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុញៀន​១​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ខោ​ខាងមុខ​ខ្ចប់​ដោយ​លុយ​រៀល​ក្រដាស់១០០​រៀល ២​សន្លឹក ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ខ្មៅ​១​គ្រឿង ម៉ូតូ​ម៉ាក់​ស្ទែ​ប​ពាក់ផ្លាកលេខ​1T-8924 ចំនួន​០១​គ្រឿង​។​

​បន្ទាប់មក​បាន​នាំខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​មក​ផ្ទះ​ជនសង្ស័យ​២​ផ្ទះ​ដើម្បី​ធ្វើការឆែកឆេរ​ហើយ​បានឃើញ​ដប​ទឹក​សុទ្ធ​មាន​ទុយោ​២​នៅជាប់​នឹង​គំរប​ដប​សំរាប់ប្រើប្រាស់​គ្រឿងញៀន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​សាកសួរហើយ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បានទទួល​ថ្នាំញៀន​២​កញ្ចប់​តូច​ពីឈ្មោះ​គៀត គុណ្ណា នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ ហើយ​បាន​យកទៅលក់​ឲ្យ​ឈ្មោះណន សុភា​អស់ ១​កញ្ចប់​តម្លៃ​៥០.០០០​រៀល​។​ករណីនេះ​សមត្ថកិច្ច​ជំនាញ​​កំពុង​បន្ត​ចាត់​៕​

សមត្ថកិច្ច​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣​នាក់​

សមត្ថកិច្ច​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣​នាក់​