តារាម៉ូដែល ប្រេស៊ីស្លាប់នៅអាយុ ២៨ឆ្នាំ បន្ទាប់ពីប្រើថ្នាំ បន្តឹងស្បែកមុខ

ប្រេស៊ីល៖ នៅដើមសប្តាហ៍នេះ តារាម៉ូដែលរបស់ប្រេស៊ីល បានស្លាប់ ដែលបញ្ហានេះ បណ្តាលមកពី នាងចាក់ថ្នាំបំបាត់ ភាពជ្រីវជ្រួញ នៅលើផ្ទៃមុខ ។

ប្រភពព័ត៌មាន Dailymail បានចុះផ្សាយថា តារាម៉ូដែល Raquel Santos ដែលមកពី Sao Goncalo ក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានស្លាប់ដោយសារតែរោគបេះដូង ហើយបញ្ហានេះ ប៉ូលីសកំពុងស៊ើបអង្កេត ។

នាង Debora Azevedo មិត្តភក្តិនាង Raquel បាននិយាយថា ស្រីស្រស់អាយុ២៨ឆ្នាំនេះ «នាងតែងតែចង់បានអ្វី ដែលមានសោភ័ណ្ឌភាព ជាពិសេសភាពស្រស់ស្អាត តែម្តង» ។

ខាងប៉ូលីស បានឲ្យដឹងថា នាង តារាម៉ូដែល Raquel Santos បានប្រើប្រាស់ថ្នាំបង្កើនសាច់ដុំ ធ្វើឲ្យស្បែកតឹងស្អាត ដោយថ្នាំនេះ បណ្តាលឲ្យសម្ពាធឈាម កើនឡើង ដែលបង្កឲ្យមានមូល ហេតុមានជំងឺបេះដូង ។

ទាក់ទិនបញ្ហានេះ ខាងគ្រូពេទ្យ ដែលចាក់ថ្នាំឲ្យនាង បានធ្វើការបដិសេធ ថាគ្រាន់តែជាការវះកាត់ធម្មតា ប៉ុន្តែនាង Debora Azevedo មិត្តភក្តិនាង Raquel បានយល់ឃើញថា មកពីថ្នាំនោះដែរធ្វើឲ្យ មិត្តភក្តិខ្លួនស្លាប់ ។

បញ្ជាក់ផងដែរថា Raquel Santos បានប្រឡងជាបវរកញ្ញាក្នុងកម្មវីធី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ស្រីស្រស់រូបនេះមាន កូនប្រុស២នាក់ ៕

តារាម៉ូដែល ប្រេស៊ីស្លាប់នៅអាយុ ២៨ឆ្នាំ បន្ទាប់ពីប្រើថ្នាំ បន្តឹងស្បែកមុខ