បាក់តេរី​ល្អ​អាច​ទប់ស្កាត់​ជំងឺ​រលាក​សួត​ដោយសារ​បាក់តេរី​បាន​

បាក់តេរី​ល្អ​អាច​ទប់ស្កាត់​ជំងឺ​រលាក​សួត​ដោយសារ​បាក់តេរី​បាន​

​វត្តមាន​របស់​បាក់តេរី​ល្អៗ​ដែល​មាន​ក្នុង​ច្រមុះ និង​ស្បែក​ប្រហេលជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ក្នុង​ការលូតលាស់​ភ្នាក់ងារ​បង្ក​ជំងឺ​ដែល​ធ្វើឱ្យ​មាន​ជំងឺអំបៅអំបែក​លើ​ក្មេងៗ និង​ជំងឺ​រលាក​សួត​លើ​ក្មេង និង​មនុស្ស​ចាស់​បាន​។ ការសិក្សា​នេះ​បាន​ផ្តល់​ជា​អំណះអំណាង​ថា បាក់តេរី​ល្អ​ឈ្មោះថា Corynebacterium Accolens (C.accolens) ជួយ​ទប់ស្កាត់​បាក់តេរី Streptococcus Pneumoniae (S. Pneumoniae) ដែល​ជា​បាក់តេរី​បង្ក​ជំងឺ​រលាក​សួត រលាក​ស្រោម​ខួរក្បាល អំបៅអំបែក និង​រលាក​ប្រហោង​ឆ្អឹង​ក្នុង​មុខ​។ ជា​លទ្ធផល​នោះ ការស្រាវជ្រាវ​បាន​កំណត់​ថា C. Accolens ប្រហែល​ជា​ដើរតួនាទី​ជា​បាក់តេរី​ល្អ​ដែល​អាច​គ្រប់គ្រង​លើ​ការបង្ក​ជំងឺ​ឬ​អត់​នោះ​ទេ​។

​យោង​ទៅតាម​អង្ក​ការ​សុខភាព​ពិភពលោក​បាន​ឱ្យដឹងថា S. Pneumoniae ជា​ហេតុផល​មួយ​នាំ​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​មួយ​លាន​នាក់​ឯណោះ​ក្នុង​រយៈពេល​មួយឆ្នាំៗ ហើយ​អ្វី​ដែល​គេ​ឃើញ​ច្រើនជាងគេ​គឺ​ក្មេង​តូចៗ​នៅ​តាម​ប្រទេស​កំពុង​អភិ​វឌ្ឈន៍​។ ថ្វី​បើ​មនុស្ស​ភាគច្រើន​ដែល​មាន​បាក់តេរី​ប្រភេទ​នេះ​ក្នុង​ខ្លួន ហើយ​មិន​បង្ក​ជា​ការបង្ក​រោគ​ក៏ដោយ ក៏​ការកកើត​កូនចៅ​របស់​វា​ធ្វើឱ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការបង្ក​រោគ និង​ចម្លងជំងឺ​ទៅ​អ្នកដទៃ​បាន​ដដែល​។ តាម​ការសិក្សា​របស់ Lindsey Bomar មក​ពី​វិទ្យាស្ថាន Forsyth ក្នុង​តំបន់ Massachusetts សហរដ្ឋអាមេរិក បាន​រកឃើញថា C. Accolens មាន​ច្រើន​នៅក្នុង​ច្រមុះ​របស់​ក្មេង ដែល​វា​មិន​អាច​ឱ្យ​បាក់តេរី S. Pneumonia កើត​កូនចៅ និង​បង្ក​ជំងឺ​លើ​ច្រមុះ​លើ​ក្មេង​បាន​ឡើយ​។

ក្នុង​មន្ទីរពិសោធន៍​វិញ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទៀតថា C. Accolens បាន​ផ្លាស់ប្តូរ​ទីតាំង​របស់​វា​ក្នុង​គំនិត​មួយ​សម្រាប់​ទប់ស្កាត់​ការលូតលាស់​របស់ S. Pneumonia តាមរយៈ​ការបញ្ចេញ​អាស៊ីត​ខ្លាញ់​មួយ​សម្លាប់​បាក់តេរី​តែម្តង​។ ការសិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន mBio៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។