តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

តារា​សម្ដែង​អង់គ្លេស Alan Rickman ដែល​គេ​ច្បាស់​តាមរយៈ​រឿង “Harry Potter” បាន​ស្លាប់​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​នៅ​អាយុ​៦៩​ឆ្នាំ​ដោយ​សារ​ជំងឺ​មហារីក។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រួសារ​របស់​លោក។

 

 

តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

 

Alan ទទួល​បាន​កេរ្តិ៍ឈ្មោះ​ដោយ​សារ​សម្ដែង​ក្នុង​រឿង “Harry Potter” ជា​តួ​ Professor Snape ​និង​តួ Hans Gruber ក្នុង​រឿង “Die Hard”។ ក្រោយ​ពី​ទទួល​ដំណឹង​នៃ​មរណភាព​នេះ អ្នកស្រី​ JK Rowling អ្នក​និពន្ធ​រឿង “Harry Potter” បាន​ចេញ​មក​រំលែកទុក្ខ​​និង​សរសើរ​ដល់ Alanថា៖​ “លោក​គឺ​ជា​តារា​សម្ដែង​​​ជោគជ័យ​​និង​ជាបុរស​អស្ចារ្យ​ម្នាក់”។

 

ចំណែក​ឯ​លោក Daniel Radcliffe ដែល​ជា​តួ​អង្គ​សម្ដែង​ក្នុង​រឿង “Harry Potter” ជាមួយ Alan Rickman បានពោល​ពាក្យ​ថា Rickman ជា​តារា​សម្ដែង​អស្ចារ្យ ដែល​ខ្ញុំ​ធ្លាប់​សម្ដែង​ជាមួយ។ ស្នាដៃ​​រឿង​ដែល Alan Rickmanរួម​មាន៖ “A Little Chaos”, “Sweeney Todd: The Demon Barber of Fleet Street”និង “The Butler” ជាដើម៕

 

តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

 

តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

 

តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

 

តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

 

ចុចអាន៖ប្រធាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ 21st Century Fox អាយុ​​៨៤​ឆ្នាំ​ប្រកាស​ភ្ជាប់​ពាក្យ​​ជាមួយ​អតីត​តារា​ម៉ូដែល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bbc