ឃើញ​ផ្ទះ​ល្វែង​ស្អាត​យក​លុយ​ទៅ​កក់ ​ប្រយ័ត្ន​អស់​រលីង​បើ​មិន​ពិចារណា​លើ​ចំណុច​ទាំង​នេះ


ឃើញ​ផ្ទះ​ល្វែង​ស្អាត​យក​លុយ​ទៅ​កក់ ​ប្រយ័ត្ន​អស់​រលីង​បើ​មិន​ពិចារណា​លើ​ចំណុច​ទាំង​នេះ

ក្រោយ​ពិនិត្យ​ពិច្ច័យ​ឃើញ​ផ្ទះ​ត្រឹម​ត្រូវ​តាម​ច្បាប់​និង​ពេញ​ចិត្ត​លើ​គំរូ​រួច​ហើយ អ្នក​ចង់​ទិញ​ផ្ទះ​មួយ​ចំនួន​តែង​យក​លុយ​ទៅ​កក់ កុំ​ឲ្យ​អ្នក​ផ្សេង​យក​បាន​មុន។
 

លោក ច្រឹក សុខ​នីម អគ្គនាយក​ក្រុម​ហ៊ុន​ Century 21 Mekong ជា​ក្រុម​ហ៊ុន​ធ្វើ​ការងារ​ជំនាញ​ខាង​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​ថា លោក​អ្នក​គួរ​ពិនិត្យ​ពិចារណា​លើ​ចំណុច​ខាង​ក្រោម​នេះ​សិន ចៀស​វាង​កក់​លុយ​រួច​អាសា​បង់​ទទេ៖

 

ឃើញ​ផ្ទះ​ល្វែង​ស្អាត​យក​លុយ​ទៅ​កក់ ​ប្រយ័ត្ន​អស់​រលីង​បើ​មិន​ពិចារណា​លើ​ចំណុច​ទាំង​នេះ
 

-ទុក​ចិត្ត​ខ្លួន​ឯង​ឬ​នៅ​សម្រាប់​លក្ខណៈ​នៃ​ការ​សាង​សង់​នោះ ថា​តើ​ពិត​ជា​ស្រលាញ់​ផ្ទះ​ប្រភេទ​នេះ តំបន់​ដែរ​ឬ​ទេ ចៀសវាងកក់គេរួចហើយ បែរត្រលប់ចិត្តវិញមិនចង់បាន។

 

-ម្ចាស់​សាង​សង់​នោះ​ជា​មនុស្ស​ប្រភេទ​ណា បុគ្គល​នោះ​អាច​ទុក​ចិត្ត​បាន​កម្រិត​ណា​អាច​រត់​បោក​យក​លុយ​ឬ​អត់ ។

 

-ប្រើ​ប្រព័ន្ធ​ច្បាប់ ដើម្បី​ធានា​បាន​ថា​ការងារ​នេះ​ពិត​ជា​សុវត្ថិភាព ។ ​គួរ​មាន​ដឹង​លឺ​ពី​សាក្សី​ណា​មួយ​ដូច​ជា​មេធាវី​ជា​ដើម។
 

-ពុំ​គួរ​កក់​លុយ​ច្រើន​ពេក ត្រឹម​៤-៥ % នៃ​តម្លៃ​ផ្ទះ​សរុប​សិន
 

-ពឹង​ពាក់​ក្រុម​ហ៊ុន​អចលនទ្រព្យ​ណា​មួយ​ដើម្បី​​អាច​ណែ​នាំ​ ឬ​ផ្ដល់​ជា​យោបល់​ពី​ការងារ​ទាំង​អស់​នោះ​លម្អិត។​​

 

 

សូមអាន    ​មាន​លុយ​សង់​ផ្ទះ​ប្រយ័ត្ន​ខាត​បង់​ទៅ​វិញ​បើ​ហ៊ាន​សង់​លើ​ទី​តាំង​ទាំង​នេះ

 

អត្ថបទ៖ លឹម សុ​នា