ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានីភ្នំពេញ ៖ បុរស​ស្ត្រី​ជួញដូរ​គ្រឿងញៀន​៣​នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀនចាប់​ឃាត់ខ្លួន ខណៈ​​កំពុង​ចែកចាយ​គ្រឿងញៀន​​​នៅ​ក្នុងផ្ទះ​ជួល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទីយប់​ថ្ងៃ​ទី​១៤ ​ខែមករា ឆ្នាំ២០១៦ ផ្លូវ​លេខ​​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ជនសង្ស័យទាំង​៣នាក់​នេះ មាន​​ ១-​​​ឈ្មោះ ផា​ន់ ធា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​​ ២-​ឈ្មោះ ផា​ន់ ណា​វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ និង​​៣-ឈ្មោះ យី ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​​ ។ ចំណែក​វត្ថុ​តាង​ចាប់​យក​មាន​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក​ចំនួន​៣៩​កញ្ចប់​តូច​ និង​​១​កញ្ចប់​ធំ ​ជញ្ជីង​១ ​ទូរស័ព្ទ​៣​​ ដាវ​២​​ ស្លាក​លេខ​ម៉ូតូ​១ ​ដែកកេះ​​៥​ និង​សម្ភារ​សម្រាប់​​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ 

​​ជនសង្ស័យ​ទាំង៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​​​បញ្ជាការ​​ដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និង​ប​ញ្ជូន​បន្ត​ទៅ​​បញ្ជាការ​ដ្ឋាន​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕