ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ​មករានេះ ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ( គ.ជ.ប) បានបើក​កិច្ចប្រជុំជ្រើសតំាង​អគ្គលេខាធិការ ​០១រូប ​និងអគ្គលេខាធិការរង០៤រូប ។

គួរបញ្ជាក់ថា​ បេក្ខជន០៣រូបដែលគ.ជ.ប​បានសម្រេចជ្រើសរើស​ក្នុងបញ្ជីចម្រាញ់ចុងក្រោយ ​ហើយនឹងត្រូវជ្រើសតំាង​នៅថ្ងៃសុក្រនេះរួមមមាន៖ ០១-​លោក ទេព នីថា អតីតអគ្គលេខាធិការ ​គ.ជ.បចាស់ ០១- លោក យ៉ា ណាវុធ ​ប្រធានអង្គការខារ៉ាមកម្ពុជា ​និង លោក ហេង មុន្នីចិន្តា ​នាយកប្រតិបត្តិអង្គការ​ព្រះពុទ្ឋសាសនា​ដើម្បីអភិវឌ្ឍន៍ ។