Everton ត្រូវបានគេទទួលសំណើសម្រាប់ខ្សែការពារ Byram របស់ក្លិប Leeds

ក្លិប Leeds បានទទួលយកសំណើដេញថ្លៃសម្រាប់ខ្សែការពារ Sam Byram ពីសំណាក់ក្លិប Everton។ នេះបើតាមការយល់ឃើញរបស់កាសែត Press Association Sport។ ខ្សែការពារវ័យ២២ឆ្នាំរូបនេះ នឹងផុតកិច្ចសន្យារបស់ខ្លួននៅរដូវកាលនេះ ហើយ Everton បានយល់ព្រមលើតម្លៃខ្លួនមួយដែលអាចមានចំនួនរហូតដល់ទៅ៥លានផោន (ស្មើនឹង៧,២លានដុល្លារអាមេរិក)។
1]
បច្ចុប្បន្ន ក្លិប Everton នឹងធ្វើការពិភាក្សាលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Byram ដែលត្រូវបានអង្កេតដោយក្លិបជាច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League។ រូបគេត្រូវបានគេចាត់ទុកថា នឹងក្លាយជាជម្រើសរយៈពេលវែងមួយដែលអាចនឹងធ្វើការជំនួសកន្លែងទំនេរមួយ ខណៈដែលលោក Roberto Martínez អ្នកចាត់ការទូទៅរបស់ក្រុម Everton កំពុងតែខ្វះខាតខ្សែការពារស្លាបស្តាំ។ ខ្សែការពារ Seamus Coleman នឹងត្រូវអវត្តមានរយៈពេល៣សប្តាហ៍ជាមួយនឹងបញ្ហារបួសកំភួនជើងដែលរូបគេបានជួបប្រទះក្នុងការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Capital One Cup ជាមួយនឹងក្រុម Manchester City ខណៈដែលកីឡាករ Tyias Browning ត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះដោយសារតែរបួសជង្គង់ ហើយបញ្ហានៃភាពរឹងមាំរបស់កីឡាករ Tony Hibbert មានន័យថា រូបគេមិនបានលេងសូម្បីតែមួយប្រកួតសោះក្នុងរយៈពេល១៣ខែ៕

ប្រភពព័ត៌មាន៖ The Guardian