ISIS ចេញមុខទទួលខុសត្រូវ ការវាយប្រហារ នៅហ្សាការតា

ហ្សាការតា៖ បណ្តាញព័ត៌មានអង់គ្លេស The Guardian រាយការណ៍ឲ្យដឹងនៅមុននេះ បន្តិចថា ពួកISIS បានចាប់ផ្តើមចេញមុខអះអាង ពីការទទួលខុសត្រូវរបស់ខ្លូន ជុំវិញការវាយប្រហារ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅទីរដ្ឋធានី ហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦នេះ។

ក្រុមIS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ការដាក់បំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ ជាមួយនឹងការបាញ់ប្រហារដោយអាវុធដៃផងដែរ”។

ពួកIS និយាយថា យ៉ាងហោចណាស់មនុស្ស១៥នាក់ បានស្លាប់ ប៉ុន្តែរបាយការណ៍របស់សមត្ថកិច្ចឥណ្ឌូនេស៊ី អះអាងថា អ្នកស្លាប់ មានតែ៧នាក់ប៉ុណ្ណោះ៕