ព្យុះសង្ឃរា កក្រើកឡើង ដោយកម្រនៅ សមុទ្រអាក់ទិក

ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា ព្យុះសង្ឃរា ដោយកម្រមួយ នឹងកើតឡើងនៅតំបន់ កោះនៃសមុទ្រអាកទិក ។

ប្រភពបានបញ្ជាក់ថា នេះជាព្យុះមួយដ៏កម្រ កើតមានឡើងនៅ ក្នុងខែមករា នេះ បន្ទាប់ពីបានកើត ឡើងកាលពីឆ្នាំ១៩៣៨ មកនោះ ។

មជ្ឈមណ្ឌលជាតិ ផ្នែកត្រួតពិនិត្យព្យុះសង្ឃរា ហរដ្ឋអាម៉េរិក (NHC) បានឲ្យដឹងថា ព្យុះសង្ឃរានេះ ទំនងជាកើតឡើង នៅថ្ងៃសុក្រនេះ ។

នៅដែនកោះ Azores មានសញ្ញាព្រមានមួយ អំពីព្យុះសង្ឃរានេះ នឹងឆ្ពោះទៅមុខក្នុងល្បឿងខ្យល់ ១៤០គីឡូម៉ែត្រ ក្នុង១ម៉ោង ។

ពលរដ្ឋដែលរស់នៅ តំបន់នោះបានប្រាប់ថា កម្ពស់ទឹករលកកើនឡើងដល់ ១៨ម៉ែត្រ និងមានល្បឿនខ្យល់ ១៦០គីឡូម៉ែត្រ ក្នុង១ម៉ោង ។

ព្យុះសង្ឃរានេះ មានឈ្មោះថា Alex ដែលព្យុះដំបូងគេបង្អស់ ក្នុងប្រព័ន្ធខ្យល់ព្យុះត្រូពិក ហើយធ្លាប់កើតឡើងនៅអាត្លង់ទិក ដែលមានក្នុងកំណត់ត្រា ៕

ព្យុះសង្ឃរា កក្រើកឡើង ដោយកម្រនៅ សមុទ្រអាក់ទិក