​Nicky ​Wu ​ហើយនិង Cecilia Liu ​រៀប​ការ​បន្ទាប់​ពី​ចូលឆ្នាំ​ចិនរួ​ច​

​តារាចម្រៀង​និងជាតារា​សម្តែងលោក ​Nicky Wu ​ដែល​ជា​ជនជាតិតៃវ៉ាន់ ​នឹង​រៀបការ​ជា​មួយ​តារា​សម្តែង​ស្រី​ចិន ​គឺ​នាង​ Cecilia Liu ​នេះ​បើ​ផ្អែក​ទៅ​លើ​សេចក្តី​រាយការណ៍​ពត៌​មាន​មួយ​។ ​តាម​​សេចក្តី​រាយ​ការណ៍​ដដែល​បានបញ្ជាក់ថា ​ខា​ង​ប្រុស​មាន​វ័យ៤៨​ឆ្នាំរី​ឯ​​ខាងស្រី​មានវ័យ​២៨​ឆ្នាំ​ ដែល​នឹង​ត្រូវ​រៀប​ការ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​បាន​បញ្ចប់។
​Nicky ​Wu ​ហើយនិង Cecilia Liu ​រៀប​ការ​បន្ទាប់​ពី​ចូលឆ្នាំ​ចិនរួ​ច​
​តារា​ទាំងពីរ​ដួង​នេះ ​បាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​រួច​ទៅ​ហើយ។ ហើយថ្មីៗ​នេះ Nicky ក៏​បាន​បង្ហាញ និង​​បញ្ជាក់ថា ​គាត់​នឹង​រៀប​ការ​ចុង​ឆ្នាំ​នេះ​ជា​មិន​ខាន​​ឡើយ។​​ទោះ​​​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​តារា​ប្រុស​រូប​នេះ​បាន​ជ្រើស​រើស​ទីតាំង​យ៉ាង​ច្រើន​ដើម្បី​រៀប​ចំ​កម្ម​វិធី​របស់គាត់ ​តែ​ទី​បំផុត​គាត់​ក៏​សម្រេច​ចិត្ត​យក​ក្រុង​Beijing​។ ​
​Nicky ​Wu ​ហើយនិង Cecilia Liu ​រៀប​ការ​បន្ទាប់​ពី​ចូលឆ្នាំ​ចិនរួ​ច​
​ថ្មី​ៗ​នេះ​ផង​ដែរ ​Nicky និង ​Cecilia Liu បាន​ថតរូ​ប ​គួរ​ឱ្យ​ស្រលាញ់​ជា​ច្រើ​ន សន្លឹក​ដាក់​នៅ​គ្រប​មុខ​នៃ​ទស្សនា​វដ្តី​ផងដែរ ​។ ​អ្នក​ដែលនិយមលេង Internet ​បាន​ថត​រូប​គាត់​នៅ​ពេល​ដែល​គាត់​ដើរ​ផ្សារ​ដើម្បី​ទិញ​គ្រឿង​សំអា​ង​​ឱ្យអនាគត​ភរិយា​របស់គាត់​ផង​ដែរ ហើយ​ក៏មាន​អ្នក​គាំទ្រ​មិនតិចទេ​ ដែល​សរសើរ​ទៅ​ដល់​តារា​ប្រុសរូប​នេះ ​ដែលជា​ស្វាមី និង​ជា​ដៃ​គូដ៏​ល្អ​សម្រាប់​តារា​សម្តែ​ង​ស្រី​នា​ង ​Cecilia Liu៕​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews