គ្រោះថ្នាក់​ចរាចរ​ណ៏​ខេត្តតាកែវ រងរបួស​ធ្ងន់ ៣​នាក់ និង ស្រាល ១ នាក់​

Doliprane TVC

តាកែវ មនុស្ស​ចំនួន ៣​នាក់ បាន​រងរបួស​ធ្ងន់ និង ម្នាក់​ទៀ​តរង​របួសស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៏ ២ ករណី​ផ្សេងគ្នា​នៅ​ស្រុក​ព្រៃកប្បាស និង ស្រុក​បាទី កាលពី​ថ្ងៃទី​១០ ខែមករា​ឆ្នាំ​២០១៦ ។ យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច​បាន​អៅ​យ​ដឹងថា នៅលា​ម៉ោង ១៤ និង ៥​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ ១២១A នៅ​ចំណុច​ភូមិ​ធម្ម​វិន័យ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បង្ករ​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់​គ្នា បណ្ដាលអោយ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន ២​នាក់ រួមមាន​ឈ្មោះ ផាន ផន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ ម្នាក់ទៀត​ឈ្មោះ សុខ ម៉ាប់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​មាស ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស រងរបួស​ធ្ងន់ ។

គ្រោះថ្នាក់​ចរាចរ​ណ៏​ខេត្តតាកែវ រងរបួស​ធ្ងន់ ៣​នាក់ និង ស្រាល ១ នាក់​

ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ទឿ​ត បាន​កើតឡើង​នៅវេលា​ម៉ោង ២០ និង ៣០​នាទី នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ចន្លោះ​បង្គោល​គ​.​ម​លេខ ៤១.៤២ ស្ថិតក្នុង​ភូមិ​ព្រែក​ហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ បង្ករ​ឡើង​ដោយ​រថយន្តបុក​ម៉ូតូ​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​ច្រាស់​គ្នា​បណ្ដាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់ ២​នាក់ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ។

គ្រោះថ្នាក់​ចរាចរ​ណ៏​ខេត្តតាកែវ រងរបួស​ធ្ងន់ ៣​នាក់ និង ស្រាល ១ នាក់​

ជនរងគ្រោះ​ឈ្មោះ ចាន់ ប្រី​យ​វុ​ធ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​អំ​ពាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ធ្ងន់ អ្នករួមដំណើរ​ឈ្មោះ កុយ ចាន់ណា ភេទ​ស្រី អាយុ ៣​ឆ្នាំ រស់នៅ​ភូមិ​វាល​ធំ ឃូំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ឃុំ​វាល ក្រោយពេល​កើតហេតុ​វត្ថុតាង​ទាំង ២ ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ ៕ TV5

គ្រោះថ្នាក់​ចរាចរ​ណ៏​ខេត្តតាកែវ រងរបួស​ធ្ងន់ ៣​នាក់ និង ស្រាល ១ នាក់​