បុក​អូស​មនុស្ស​ជាង ៥០ ម៉ែត្រ ដោយសារ​ទើបតែ​ចេះ​បើករថយន្ត​

Doliprane TVC

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈ​ចត​ម៉ូតូ​នៅ​ពីមុខ​រថយន្ត លុះ​អ្នកបើកបរ​រថយន្ត​ច្រឡំ ដាក់​លេខ​ទៅមុខ ស្មានថា ដាក់​លេខ​ថយក្រោយ ហើយ​ភាំង​ស្មារតី​ជាន់​ហ្គា​បន្ថែម​បណ្តាលឱ្យ​ជ្រុល​ទៅបុក​ជនរងគ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​យ៉ាង​ពេញទំហឹង គាប​ជាប់​នឹង​ម៉ូតូ​អូស​ចម្ងាយ​ជាង ៥០ ម៉ែត្រ រងរបួស​ធ្ងន់​តែម្តង ។​ ហេតុការណ៍​រថយន្តបុក​ចំ​ម៉ូតូ​ចត​ឈប់​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្បែរផ្លូវ ជាតិ​លេខ ៥៩ ក្នុងភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។​ ​

បុក​អូស​មនុស្ស​ជាង ៥០ ម៉ែត្រ ដោយសារ​ទើបតែ​ចេះ​បើករថយន្ត​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ មាន ឈ្មោះ អ៊ូច អ៊ី ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជា​កសិករ រងរបួស​រយះ​ស្បែក​ខ្នង​ធ្ងន់ធ្ងរ ដោយ​អង្គុយ​លើ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ក្រហម ស៊េរី​ឆ្នាំ ២០១៥ រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ រស់នៅ​ភូមិ​រកា​បោះ ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ ឈ្មោះ រ៉ាំ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជា​យោធា និង​ជា​បងប្អូន​ជនរងគ្រោះ រស់នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​បើករថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ទឹកមាស អត់​ស្គាល់​ស្លាក​លេខ ។​

បុក​អូស​មនុស្ស​ជាង ៥០ ម៉ែត្រ ដោយសារ​ទើបតែ​ចេះ​បើករថយន្ត​

​ប្រភពពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ពីក្រោយ​រថ យន្ត​បងប្អូន​ដែល​បង្កហេតុ ចេញពី​ភូមិ​ខាងលើ​មក​មើល​គេ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន លុះ​ជិត​ដល់​ចេញទៅ​ផ្ទះ​វិញ​ហើយ ខណៈ​រថយន្ត​កំពុង​បញ្ឆេះ​ចោល នៅ​ខាងក្រោយ ហើយ​រូបគេ​ក៏​អង្គុយ​លើ​ម៉ូតូ​ពីមុខ​រថយន្ត​ចំងាយ​ប្រហែល ១០ ម៉ែត្រ ស្រាប់តែ​ប្រពន្ធ​កូន និង​បងប្អូន​ឡើងលើ​រថយន្ត​បង្កហេតុ​អស់ហើយ ដោយ​ម្ចាស់​រថយន្ត​បម្រុង​នឹង​ថយក្រោយ តែ​ដាក់​ដោយ​លេខ​ច្រឡំ​ទៅមុខ ហើយក៏​ជាន់​ហ្គា បណ្តាលឱ្យ​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​អូស​ជាង ៥០ ម៉ែត្រ ទើប​ជាន់​ហ្វ្រាំង​ឈប់ រងរបួស​ធ្ងន់​តែម្តង ។​ ​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ជា​បងប្អូន បាន​ដឹក​រូបគេ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន និង​ចេញថ្លៃ​សេ​វ៉ា​ព្យាបាល​របួស​ផងដែរ ៕ TV5

បុក​អូស​មនុស្ស​ជាង ៥០ ម៉ែត្រ ដោយសារ​ទើបតែ​ចេះ​បើករថយន្ត​
​ ​