វឌ្ឍនាកា ​រំពឹង​ប្រកៀក​ស្មា​ជាមួយ Booysen ​ឱ្យ​ល្អ​ ​ប្រយុទ្ធ​ទល់​នឹង​ក្រុម​ថៃ​នៅ​ថ្ងៃ​ស្អែក

វឌ្ឍនាកា ​រំពឹង​ប្រកៀក​ស្មា​ជាមួយ Booysen ​ឱ្យ​ល្អ​ ​ប្រយុទ្ធ​ទល់​នឹង​ក្រុម​ថៃ​នៅ​ថ្ងៃ​ស្អែក

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា ​រូបគេ​និង​សមាជិក​ដទៃ​ទៀត​ទាំង​បរទេស​ក្ដី ខ្មែរ​ក្ដី ​នឹង​លេង​សហការ​គ្នា​បាន​ល្អ​ក្នុង​ជំនួប​ជាមួយ​ក្រុម​ថៃ SCG Muangthong United ​នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ជាតិ។

 វឌ្ឍនាកា ​រំពឹង​ប្រកៀក​ស្មា​ជាមួយ Booysen ​ឱ្យ​ល្អ​ ​ប្រយុទ្ធ​ទល់​នឹង​ក្រុម​ថៃ​នៅ​ថ្ងៃ​ស្អែកកីឡាករ​ ចាន់ វឌ្ឍនាកា

 

បើ​តាម​សម្ដី​លោក ប្រាក់ សុវណ្ណារ៉ា ​កីឡាករ​ ចាន់ វឌ្ឍនាកា ​ត្រូវ​រ៉ាប់រង​តំបន់​ប្រយុទ្ធ​កណ្ដាល​ម្នាក់​ឯង ដែល​ផ្ដល់​ជំនួយ​ដោយ​ខ្សែ​ប្រយុទ្ធ​ស្លាប​ផ្សេង​ទៀត​មាន​ល្បឿន​លឿន​ដូចជា Shane Booysen ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ជា​ដើម។ ខណៈ​ដែល​នេះ ជា​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ថ្មី​ដែល​រំពឹង​ថា ​រក​គ្រាប់​បាល់​បាន ​និង​វាយ​បក​បាន​លឿន។

 

មុន​ប្រកៀក​ស្មា​ប្រយុទ្ធ​នៅ​លើ​ទីលាន​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​កម្ពុជា​រដូវ​កាល​មុន ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ៖ “ខ្ញុំ​មាន​សង្ឃឹម​ថា ​យើង​ធ្វើ​បាន​ល្អ ក៏​ដូចជា​ខ្ញុំ​ផ្ទាល់​អាច​លេង​យល់​ចិត្ត​គ្នា​ជាមួយ​កីឡាករ​បរទេស​ដទៃ​ទៀត (ជា​ពិសេស Shane)។ យើង​មិន​ត្រឹម​តែ​ត្រូវ​សហការ​គ្នា​នៅ​តំបន់​ប្រយុទ្ធ​មួយ​មុខ​ទេ យើង​ក៏​ត្រូវ​ចុះ​មក​ជួយ​នៅ​ខាង​ក្រោម​ដែរ។ និយាយ​ទៅ​ ទាំង​អ្នក​ចាំ​ទី អ្នក​ការពារ អ្នក​បម្រើ គឺ​ត្រូវ​ចេះ​យល់​ពី​គ្នា​ឱ្យ​ច្បាស់”។

 

វឌ្ឍនាកា ​រំពឹង​ប្រកៀក​ស្មា​ជាមួយ Booysen ​ឱ្យ​ល្អ​ ​ប្រយុទ្ធ​ទល់​នឹង​ក្រុម​ថៃ​នៅ​ថ្ងៃ​ស្អែក

Shane Booysen (អាវ​ក្រហម)

 

ក្រុម K-Cement Cambodian All Stars ​កំពុង​តែ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ឱ្យ​យល់​ពី​ទម្រង់​លេង​បាន​ច្បាស់ ខណៈ​ដែល​ក្រុម SCG Muangthong United ​ក៏​បាន​មក​ដល់​កម្ពុជា​ល្ងាច​មិញ​នេះ​ផង​ដែរ។ ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ទាំង​ពីរ ​មាន​លក់​សំបុត្រ​១​ដុល្លារ និង​២​ដុល្លារ ហើយ​ប្រាក់​ដែល​ទទួល​បាន​នឹង​ផ្ដល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់៕

 

អត្ថបទ៖ មុន្នី រម្យ