Ozil ​ជាប់​ឈ្មោះ​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​​​លើក​ទី​៤​ ​​រយៈពេល​៥​ឆ្នាំ​​​ចុង​ក្រោយ


Ozil ​ជាប់​ឈ្មោះ​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​​​លើក​ទី​៤​ ​​រយៈពេល​៥​ឆ្នាំ​​​ចុង​ក្រោយ

Mesut Ozil ​តារា​ឆ្នើម​ក្រុម​​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​កីឡាករ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ​ របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​​លើក​ទី​៤ គិត​ត្រឹម​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

Ozil ​ជាប់​ឈ្មោះ​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​​​លើក​ទី​៤​ ​​រយៈពេល​៥​ឆ្នាំ​​​ចុង​ក្រោយ

 

Ozil ​ជាប់​ឈ្មោះ​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​​​លើក​ទី​៤​ ​​រយៈពេល​៥​ឆ្នាំ​​​ចុង​ក្រោយ

 

កីឡាករ​ ដែល​រួម​ចំណែក​​ជួយ​ឲ្យ​អាល្លឺម៉ង់​លើក​ពាន​ World Cup កាល​២០១៤​រូប​នេះ គឺជា​​តួអង្គ​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​ Arsenal កំពុង​ឈរ​​កំពូល​តារាង​ Premier League ​បច្ចុប្បន្ន​ ​​ខណៈ​ដែល​រូប​គេ​ធ្លាប់​ឈ្នះ​រង្វាន់​កីឡាករ​ Arsenal ល្អ​បំផុត​ប្រចាំ​ខែ​៣​ដង​រដូវ​កាល​នេះ បន្ទាប់​ពី​ Assists ឲ្យ​មិត្ត​រួម​ក្រុម​ជា​ច្រើន។

 

​សម្រាប់​នៅ​ក្រុម​ជម្រើស​ជាតិវិញ​​ Ozil ​​​និង​មិត្ត​រួម​ក្រុម​បាន​ជួយ​ឲ្យ​អាល្លឺម៉ង់ ឡើង​ទៅ​លេង​ Euro 2016 នៅ​បារាំង។ លទ្ធផល​បោះ​ឆ្នោត​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​ឆ្នាំ​២០១៥​គឺ Ozil ​ទទួល​បាន​៤៥,៩​% លើ​គេ ខណៈ​ដែល​ Thomas Muller ​របស់​ Bayern Munich បាន​១៥,៩% និង​ Jonas Hector របស់​ក្រុម​ FC Köln ​បាន​១៣,៦%៕​​

 

Ozil ​ជាប់​ឈ្មោះ​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​​​លើក​ទី​៤​ ​​រយៈពេល​៥​ឆ្នាំ​​​ចុង​ក្រោយ

 

-ចុចអាន៖ ស្ថិតិ៖ Ozil ជា​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail