Lamborghini ស៊េរី​ថ្មី​តម្លៃ​ជាង​២​លាន​ដុល្លារ​មិន​ទាន់​ចេញ​លក់​ផង​ គេ​កុម្ម៉ង់​ទិញ​​អស់​គ្មាន​សល់

Lamborghini ស៊េរី​ថ្មី​តម្លៃ​ជាង​២​លាន​ដុល្លារ​មិន​ទាន់​ចេញ​លក់​ផង​ គេ​កុម្ម៉ង់​ទិញ​​អស់​គ្មាន​សល់

ក្រុមហ៊ុន​ Lamborghini ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចេញ​រថយន្ត​​ស្ព័រ​ស៊េរី​ថ្មី​របស់​ខ្លួន​ក្នុង​កម្មវិធី​ Geneva Motor Show ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។

 

Lamborghini ស៊េរី​ថ្មី​តម្លៃ​ជាង​២​លាន​ដុល្លារ​មិន​ទាន់​ចេញ​លក់​ផង​ គេ​កុម្ម៉ង់​ទិញ​​អស់​គ្មាន​សល់

Lamborghini Venevo បង្ហាញ​ក្នុង​កម្មវិធី​ Geneva Motor Show ពេល​កន្លង​ទៅ

 

រថយន្ត​ស៊េរី​ថ្មី​នេះ​​​អាច​នឹង​មាន​ឈ្មោះ​ថា​ Centenario ដែល​ផលិត​មាន​ចំនួន​កំណត់​ ក្នុង​គោល​បំណង​អបអរ​សាទរ​ខួប​ទី​១០០​ឆ្នាំ​ របស់​ស្ថាបនិក​ក្រុមហ៊ុន ​លោក​ Ferruccio Lamborghini។ ប៉ុន្តែ​មិន​ទាន់​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ផង​ ក្រុមហ៊ុន​បាន​រាយការណ៍​មក​ថា​រថយន្ត​នេះ​ត្រូវ​បាន​គេ​កុម្ម៉ង់​ទិញ​អស់​បាត់​ទៅ​ហើយ។

 

ត្បិត​ថា​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​នេះ​មិន​ទាន់​បាន​ក្រុមហ៊ុន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ ប៉ុន្តែ​គេ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​ផលិត​រថយន្ត​នេះ​ចំនួន​៤០​គ្រឿង​ ដោយ​មាន​ ២០​គ្រឿង​ជា​ប្រភេទ​ coupe និង​២០​គ្រឿង​ទៀត​ជា​ប្រភេទ​ roadster។ តម្លៃ​របស់​រថយន្ត​ទាំង​ពីរ​ប្រភេទ​នេះ​ទៀត​សោត​ អាច​នៅ​ក្បែរ​ ២,៤​លាន​ដុល្លារ។

 

ចង់​ដឹង​ថា​រថយន្ត​ផលិត​មាន​ចំនួន​កំណត់​ស៊េរី​ថ្មី​នេះ​នឹង​មាន​លក្ខណៈ​សម្បត្តិ​ ព្រម​ទាំង​រូប​រាង​ល្អ​ប្រណិត​យ៉ាង​ណា​រង់​ចាំ​តាម​ដាន​ក្នុង​កម្មវិធី​ Geneva Motor Show ទាំង​អស់​គ្នា៕​​​​​​​​

 

ចុច​អាន៖​ រថយន្ត​ប្រណិត​​ៗ​បង្អួត​រាង​ក្នុង​​ពិព័រណ៍​ Detroit Auto Show ២០១៦

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoBlog​​​​​​​​​​​