សម្តេចតេជោ៖ ចំណុចសំខាន់ មេដឹកនាំ គឺធ្វើឲ្យពលរដ្ឋ និងអ្នកគាំទ្រមានជំនឿ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណុចសំខាន់របស់ មេដឹកនាំគឺត្រូវធ្វើ យ៉ាងណាឲ្យ ប្រជាពលរដ្ឋ និងអ្នកគាំទ្រមានជំនឿទុកចិត្ត។

សម្តេចបានលើកឡើង ក្នុងខមមិនឆ្លើយតប ទៅអ្នកគាំទ្រក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ថា “ចំណុចសំខាន់ បំផុតមួយរបស់ មេដឹកនាំ គឺត្រូវ ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រមានជំនឿ។ សូមអរគុណ ជនរួមជាតិ និងយុវជនដែល បានគាំទ្ររូបខ្ញុំ”។

ព្រមជាមួយគ្នានេះដែរ សម្តេចក៏បានថ្លែង អំណរគុណទៅជនរួមជាតិ តាមរយៈខមមិនទៀតថា “សូមអរគុណពលរដ្ឋ និងយុវជនដែលបាន ចូលរួមបញ្ចេញយោបល់ ប្រកបដោយ សីលធម៌ថ្លៃថ្នូរ មានប្រយោជន៍ដល់ សង្គមជាតិយើង”៕

សម្តេចតេជោ៖ ចំណុចសំខាន់ មេដឹកនាំ គឺធ្វើឲ្យពលរដ្ឋ និងអ្នកគាំទ្រមានជំនឿ