Alan Shearer ដៀល Pep Guardiola ថាខ្វះមាយាទ ដាក់សម្ពាធលើ គ្រូបង្វឹកអង់គ្លេស

អាល្លឺម៉ង់៖ កាលពីដើមសប្តាហ៍នេះ លោក Pep Guardiola បានធ្វើការសូមទោស ជាសាធារណៈ បន្ទាប់ពីរងការចោទប្រកាន់ថា លោកបានដាក់សម្ពាធ លើគ្រូបង្វឹកនៅលីកកំពូលអង់គ្លេស ដោយបានប្រកាសថា លោកនឹងមកដឹកនាំក្លឹបធំមួយ នៅអង់គ្លេស នៅរដូវកាលក្រោយ។ នេះបើយោងតាម AFP ចុះផ្សាយ។

គ្រូបង្វឹកដែលនាំឲ្យ Bayern Munich ជោគជ័យនៅរដូវកាលនេះ ត្រូវបានអតីតខ្សែប្រយុទ្ធអង់គ្លេស Alan Shearer ថា ខ្វះមាយាទល្អ ក្រោយមិនបញ្ជាក់ ពីភាពច្បាស់លាស់ ក្នុងតំណែងគ្រូបង្វឹក នៅរដូវកាលក្រោយនោះ ។

លោក Pep Guardiola បាននិយាយថា Alan Shearer បានដាក់សម្ពាធ ដែលជាកៅអីគ្រូបង្វឹក Manchester City, Manchester United និង Arsenal នោះ ។
គ្រូបង្វឹករូបនេះបានបន្តថា លោកមិនដែលមានបំណងណាមួយ មិនគោរពមិត្តរួមអាជីពជាគ្រូបង្វឹកដូចគ្នា ហើយករណីនេះខ្ញុំពិតជា សោកស្តាយណាស់ ។

កាលពីដើមខែនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានប្រកាសថា នឹងចាកចេញពីអាល្លឺម៉ង់ទៅអង់គ្លេស ក្នុងនោះលោកបាននិយាយថា ខ្ញុំចង់ជួបប្រទះទីក្រុងថ្មីមួយហើយខ្ញុំចង់ទៅធ្វើការ នៅក្នុងប្រទេសអង់គ្លេស "គាត់បាននិយាយនៅថ្ងៃទី 5 ខែមករា។

«ខ្ញុំមានការផ្តល់ជូនពិសេស ជាច្រើនដែលមកពីប្រទេស អង់គ្លេសតែខ្ញុំមិនបានចុះ ហត្ថលេខានៅឡើយដែរ។ នៅពេលដែលខ្ញុំមានក្លឹបថ្មី ខ្ញុំនឹងឱ្យអ្នករាល់គ្នាដឹង»៕

Alan Shearer ដៀល Pep Guardiola ថាខ្វះមាយាទ ដាក់សម្ពាធលើ គ្រូបង្វឹកអង់គ្លេស

Alan Shearer ដៀល Pep Guardiola ថាខ្វះមាយាទ ដាក់សម្ពាធលើ គ្រូបង្វឹកអង់គ្លេស

  • Alan Shearer ដៀល Pep Guardiola ថាខ្វះមាយាទ ដាក់សម្ពាធលើ គ្រូបង្វឹកអង់គ្លេស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/01/15  Category:កីឡា