ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង​ទាំង​២​នាក់​ប្តី​ប្រពន្ធ

ព្រៃវែង: ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​រងរបួស​ធ្ងន់​ដោយ​បាក់ជើង​ឆ្វេង​ទាំងពី​នាក់ ក្នុង​គ្រោះថ្នាក់បង្កឡើង​ដោយ រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ម៉ូតូ​ពេញទំហឹង កាលពី​វេលា​ម៉ោង ជិត​៣ រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​១ ចំណុច​ភូមិ​ដូងឃុំ​ព្រៃឈរ​។​

​ជនរងគ្រោះ​ឈ្មោះ​ឡឹ​ក អឿន ប្រុស​៣៨​ឆ្នាំ​ប្តី ឌុប​ប្រពន្ធ​ឈ្មោះ ឌួង សារ៉ាន ស្រី​៣៥ ឆ្នាំនៅ​ភូមិ​ចេក ឃុំ​ចេក ខេត្តស្វាយរៀង​។ ក្រោយពី​កើតហេតុ រថយន្ត​​បង្ក​បាន​បន្ថែម​ល្បឿន គេច​បាត់​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដាសេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1AD-4057 ជិះ​ឌុប​គ្នា​២​នាក់ (​ប្តី​ប្រពន្ធ​)​លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ ស្រាប់តែ​ត្រូវ​រថយន្ត​១​គ្រឿង មិនស្គាល់​ម៉ាក បុក ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ង់​ទាំង​​ពីរ​នាក់ ដោយ​បាក់​ជើងឆ្វេង​ទាំងពីរ​នាក់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ​បញ្ជូនទៅ​ពេទ្យ​ក​អណ្ដើក រីឯ​ម៉ូតូ​យកមក​រក្សាទុកនៅ​ប៉ុស្ដិ៍​ដើម្បី​បំពេញ​សំណុំរឿង​និតិ​វិធី​ផ្លូវច្បាប់​៕

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង​ទាំង​២​នាក់​ប្តី​ប្រពន្ធ