ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​ប៉ុនប៉ង​លួច​

កណ្តាល: ​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា ដេញចាប់​និងស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង រួច​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ពួកគេ​បានធ្វើ​សកម្មភាព ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅតាម​ផ្លូវ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​២ រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៦ នៅ​ចំណុច ភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត កណ្តាល​។​

​ជនសង្ស័យ​ដែល​ត្រូវ​ប្រជាពលរដ្ឋ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​មានឈ្មោះ​ឈ្មោះ ឃិនស៊ីណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិ​ប្រាកដ​មាន​ទីលំនៅ សង្កាត់​ផ្សារដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​)​។ និង​ជនសង្ស័យ​ម្នាក់ទៀត​ដែល​គេចខ្លួនឈ្មោះ ថា ភេទ​ប្រុស ទីលំនៅ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ចាប់យក ៖​ម៉ូ​ទ័​រ​ស្វាន ១ និង​ផ្លែ​ស្វាន ៤-​កាបូបស្ពាយ​តូច ១-​អត្តសញ្ញាណ​ប​ណ្ណ័សញ្ជាតិ​ខ្មែរ ២​សន្លឹក​។​

​មុនពេល​កើរ​ហេតុ ជនសង្ស័យ​២​នាក់​បាន​ជិៈ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥​ស៊េរី២០១១​ឡើង​តែម​២០១៤ ឌុប​គ្នា​មកពី​ទិស​ខាងជើង​លុះ​ជិៈម​ក​ដល់​ចំណុចកើតហេតុ​ក៏​ឈប់​ម៉ូតូ​បំ​រ៉ុង​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាមផ្លូវពេលនោះ​មាន​គេ​ឃើញ​ក៍​ស្រែកថា​ចោៗ​ក៍​ផ្អើល​ឆោ​រ​ឡោ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​ម្នាក់ទៀត​បាន​ជិៈ​ម៉ូតូ​រត់​គេចខ្លួនបាត់​។ បច្ចុប្បន្ន​ជនសង្ស័យត្រូវបាន​កំពុង​ចាត់ការ​តាមច្បាប់​៕​

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​ប៉ុនប៉ង​លួច​

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​ប៉ុនប៉ង​លួច​