ផឹកស៊ី​ជុំគ្នា​ស្រវឹង​ខ្ចី​ម៉ូតូ​ជិះ​ទៅ​បាត់ ក្រោយមក​ជាប់​ខ្នោះ​

កណ្តាល:  បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ពាក្យបណ្ដឹង ពីបទ​រំលោភ​លើទំនុកចិត្ត វេលា​ម៉ោង​១​និង​៣០​នាទី រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅចំណុច​អាហា​រដ្ឋា​ន​ម្លប់​ដូច​ត្រជាក់ចិត្ត ភូមិ​សាំង​ដំរី ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួលខេត្តកណ្តាល ។​

 ជនរងគ្រោះ​ឈ្មោះ កែវ វីរៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​ត្រពាំង​ភូមិឃុំ​ពើក ស្រុក​អង្គស្នួល កណ្តាល ។ ជនសង្ស័យ​ឈ្មោះ ឌិន បញ្ញា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមុខរបរ​មិន​ពិត នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

 សម្ភារៈ​បាត់បង់​៖ ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ1DG.8927​ភ្នំពេញ​។ នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ ព្រមទាំងមិត្តភក្តិ​បាន​ទៅ​ផឹកស៊ី​នៅ​កន្លែងកើតហេតុ​។ លុះ​ពេល​ផឹកស៊ី​បាន​មួយសន្ទុះជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ ដោយ​ប្រាប់ថា​ជិៈ​ទៅ​ឌុប​បង​មកផឹកស៊ី​ជាមួយ​ដែរ​។ ពេល​បាន​ម៉ូតូ​ហើយ ជនសង្ស័យ​បាន​ជិះ​យកទៅ​បាត់​។

​ក្រោយ​ដឹងថា ចាញ់បោក​គេ​ហើយ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​។ លុះដល់វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ជនរ​គ្រោះ បាន​តាមរកជនសង្ស័យ​ឃើញ​និង​នាំយកមក​ប្រគល់ជូន​សមត្ថកិច្ច​។ ចំពោះ​ករណីនេះកម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕​

ផឹកស៊ី​ជុំគ្នា​ស្រវឹង​ខ្ចី​ម៉ូតូ​ជិះ​ទៅ​បាត់ ក្រោយមក​ជាប់​ខ្នោះ​