តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?

តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?

បវរកញ្ញា​​ថៃ​ស្អាត​ៗប្រមាណ​៣០​នាក់​​បាន​​ប្រកួតប្រជែង​គ្នា​​ក្នុង​កម្មវិធី “Miss Tiffany Universe”​ ២០១៥ ដែល​មាន​ប្រាក់​រង្វាន់​១២០ ០០០​បាត​(ប្រហែល​៣ ៣១៥​ដុល្លារ) ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​អ្វីដែលពិសេស​បវរកញ្ញាទាំង​នោះ​សុទ្ធ​ភេទទី៣។

 

តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?

Sopida Siriwatananuku កណ្ដាល

 

“Miss Tiffany Universe” គឺ​ជា​កម្មវិធី​ប្រលង​​បវរកញ្ញា​កែ​ភេទ​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​ថៃ​​និង​​​មាន​ប្រជាប្រិយភាព​​លើ​ពិភពលោក។ កម្មវិធី​នេះ​បាន​រៀបចំ​អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ។ ទោះ​ជា​មាន​ការ​ពេញ​និយម​យ៉ាងណាក្ដី​​​សង្គម​តែងតែ​មាន​ការ​ចំអក​ដក់​បវរកញ្ញា​ទាំង​នោះ។

 

Sopida Siriwatananuku ម្ចាស់​មកុដ “Miss Tiffany Universe” ២០១៥ ​បាន​និយាយ​ប្រាប់​កាសែត Bangkok Post ​ថា៖​”សង្គម​មើល​មក​ពួក​យើង​ក្នុង​ភាព​អស់សំណើច​។ ពួក​យើង​មិនមែន​ជា​ឧបករណ៍​លេច​សើច​​ឬ​តួ​ត្លុក​ទេ។ ពួក​យើង​គ្រាន់​តែ​ជា​មនុស្ស​​ចង់​ឲ្យ​មនុស្ស​ដ៏​ទៃ​រីករាយ​ប៉ុណ្ណោះ”។

 

សម្រាប់​ឆ្នាំ​​នេះ​បេក្ខនារី​១០០​កំពុង​រៀបចំ​ខ្លួន​​ដើម្បី​ប្រលង “Miss Tiffany Universe” ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​មិនា​និង​បញ្ចប់​ខែ​ឧសភា​នៅ​ឆ្នេរសមុទ្រ​​ទីក្រុង Pattaya៕

 

តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?

 

តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?

 

តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?

 

តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?

 

តោះ ​ទៅ​មើល​ការ​ប្រឡង Miss Universe ​ភេទ​ទី​៣​នៅ​ថៃ​មាន​អ្វី​ប្លែក?
​​​​​

 

 

ចុចអាន៖ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail