ចង់​ដឹង​ថា ខាន់ ជេមស៍ ក្នុង ១ ខែ​រក​បាន​ចំណូល​ប៉ុន្មាន​អត់?

ចង់​ដឹង​ថា ខាន់ ជេមស៍ ក្នុង ១ ខែ​រក​បាន​ចំណូល​ប៉ុន្មាន​អត់?

ខាន់ ជេមស៍ បាន​បង្ហើប​ថា ជា​មធ្យម​អាច​រក​បាន​ចំណូល​ជុំវិញ ៣ ម៉ឺន​ដុល្លារ​ក្នុង ១ ខែ​ពី​​ការ​ច្រៀង​ឱ្យ​កម្មវិធី​ប្រគំ​តន្ត្រី​នានា​តាម​បណ្ដា​ខេត្ត។

 

ចង់​ដឹង​ថា ខាន់ ជេមស៍ ក្នុង ១ ខែ​រក​បាន​ចំណូល​ប៉ុន្មាន​អត់?

 

“តែ​បើ​ខ្ញុំ​កាត់​ចំណាយ​ខ្លះ អី​ខ្លះ​ទៅ វា​អាច​សល់​ខ្ទង់​ម៉ឺន​ដុល្លារ​ដែរ បើ​និយាយ​ទៅ​គួរសម​ដែរ”។ ខាន់ ជេមស៍ ប្រាប់ Sabay។ លោក​បន្ត​ថា ការណ៍​ដែល​អាច​រក​ចំណូល​បាន​គួរសម​ដូច្នេះ ក៏​ដោយ​សារ​តែ​មួយ​រយៈ​ក្រោយ ប្រជាប្រិយភាព​របស់​គេ​ហាក់​ឡើង​វិញ​តាម​រយៈ​បទ “ស្រុក​ស្រែ​ចាំ​អូន”, “អូន​ស្អាត​ដោយ​សារ​ភ្លើង” ជា​ដើម របស់​ផលិតកម្ម សាន់ដេ ដែល​មាន​ការ​ពេញ​និយម​តាម​ជនបទ​តំបន់ ដែល​លោក​ទៅ​សម្ដែង។

 

ខាន់ ជេមស៍ បន្ថែម​ថា ជោគជ័យ​ពេល​នេះ ក៏​ដោយ​សារ​តែ​លោក​មិន​ព្រម​ចុះ​ចាញ់​ភាព​បរាជ័យ​ក្នុង​អតីតកាល និយាយ​រួម​ទៅ រាល់​ព្យាយាម​ទាំង​អស់​លោក​ថា មិន​ឥត​ប្រយោជន៍​ទេ៕

 

អត្ថបទ៖ សំ ជំនាញ