តន្ត្រី​សប្បុរសធម៌​សាងសង់បណ្ណាល័យ​ឲ្យ​ក្មេងៗ​នៅ​ព្រះសីហនុ


តន្ត្រី​សប្បុរសធម៌​សាងសង់បណ្ណាល័យ​ឲ្យ​ក្មេងៗ​នៅ​ព្រះសីហនុ

​កុមារ​នៅ​សាលាបឋមសិក្សា​ កែវ​ផុស ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ នឹង​អាច​បង្កើន​ការ​ស្វែង​រក​ភាព​សប្បាយ​រីករាយ​តាម​រយៈ​ការ​អាន​ដើម្បី​បង្កើន​ចំណេះដឹង​របស់​ខ្លួន​។ សូម​អរគុណ​សម្រាប់​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌ ពន្លឺ​នៃ​ក្ដី​សង្ឃឹម​2 ដោយ​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​ធេង​នេះ​។​

 

​កម្មវិធី​អភិវឌ្ឍន៍​យុវជន (YDP) និង សែ​ល​កាត ដែល​អ្នក​ផ្ដួចផ្ដើម​រៀបចំ​ការ​ប្រគំ​តន្ត្រី​នេះ នឹង​យក​ថវិកា​មូលនិធិ​ដែល​ប្រមូល​បាន​ពី​ការប្រគំ​តន្ត្រី​ទៅ​សាងសង់​បណ្ណាល័យ​មួយ​សម្រាប់​សាលា​បឋម​សិក្សា​មួយ​នេះ​។ ភាគី​ទាំង​ពីរ​ថ្មីៗ​នេះ​កំពុង​បញ្ចប់​គម្រោង​សាងសង់​អគារ​ថ្មី ដែល​គ្រោង​នឹង​បញ្ចប់​នៅ​មុន​ចុង​ខែ​កុម្ភៈ​នេះ។​

 

តន្ត្រី​សប្បុរសធម៌​សាងសង់បណ្ណាល័យ​ឲ្យ​ក្មេងៗ​នៅ​ព្រះសីហនុ

 

​អតិថិជន​សែ​ល​កាត​បាន​ចូលរួម​វិភាគទាន​កសាង​បណ្ណាល័យ​នេះ​ដោយ​ធ្វើ​ការ​បរិច្ចាគ​ថវិកា​ចំនួន​១.៨៩១,៥០​ដុល្លារ តាម​រយៈ​ការផ្ញើ​សារ​។

 

​ថ្លែង​ឲ្យ​ដឹង​អំពី​កម្មវិធី​នេះ លោក កែវ ពិទូរ្យ តំណាង​កម្មវិធី​អភិវឌ្ឍន៍​យុវជន បានបញ្ជាក់​ថា “​តន្ត្រី​សប្បុរសធម៌ គឺ​ជា​ការ​ប្រមូល​មូលនិធិ​លើក​ទី​ពីរ​របស់​យើង​សម្រាប់​បុព្វហេតុ​សប្បុរសធម៌ ហើយ​យើង​មាន​មោទនភាព​ដែល​កម្មវិធី​នេះ​ទទួល​បាន​ការ​ស្វាគមន៍​គាំទ្រ​យ៉ាង​ខ្លាំងក្លា​។ សូម​ថ្លែង​អំណរ​គុណ​ចំពោះ​វត្តមាន​អ្នក​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី ក៏​ដូច​ជា​ដៃគូ​ទាំងអស់​ផង​ដែរ យើង​បាន​គ្រប់គ្រង​ដើម្បី​ផ្ដល់​វិភាគទាន​ដល់​កុមារ​នៅ​សាលា​បឋម​សិក្សា​កែវផុស និង​សង្ឃឹម​ជះ​ឥទ្ធិពល​ល្អ​ដល់​អនាគត​ពួកគេ​។​”

លោក ផុន ណា​វុឌ្ឍ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន សែ​ល​កាត មាន​ផ្ដល់​កិត្តិយស​ដោយ​ក្នុង​នាម​ក្រុមហ៊ុន​ទូរគមនាគមន៍​អាច​មាន​លទ្ធភាព​ធ្វើ​កិច្ចការ​តបស្នង​ដ៏​មាន​អត្ថន័យ​ដល់​សហគមន៍​។​

 

តន្ត្រី​សប្បុរសធម៌​សាងសង់បណ្ណាល័យ​ឲ្យ​ក្មេងៗ​នៅ​ព្រះសីហនុ

 

​លោក​បាន​ថ្លែង​បញ្ជាក់ថា យើង​ជឿ​ថា​ការអប់រំ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​ផ្ដល់​សម្រាប់​ក្មេងៗ​​ក្នុង​សហគមន៍​យើង ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច្នេះ​បាន ដំបូង​ពួកគេ​ត្រូវមាន​សៀវភៅ​អាន និង​សិក្សា​ស្រាវ​ជ្រាវ​ជា​មុន​សិន​។ លោក​បាន​បន្ត​ថា យើង​ជឿ​ថា​បណ្ណាល័យ​ថ្មី​របស់​សាលា​នេះ នឹង​ជួយ​សម្រប​សម្រួល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ចំណេះដឹង​កាន់​តែ​ស្រួច​ស្រាវ ធ្វើ​ឲ្យ​ស្រឡាញ់​ការ​អាន​កាន់តែ​ជ្រាល​ជ្រៅ និង​រៀបចំ​កុមារ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​។​

 

​ការប្រគំ​តន្ត្រី​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​មុន មាន​​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​ក្រុម​តន្ត្រី និង​អ្នក​ចម្រៀង​ពេញ​និយម ការ​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ cosplay និង​ការសម្ដែង​សៀក​ជាដើម៕

 

តន្ត្រី​សប្បុរសធម៌​សាងសង់បណ្ណាល័យ​ឲ្យ​ក្មេងៗ​នៅ​ព្រះសីហនុ

 

តន្ត្រី​សប្បុរសធម៌​សាងសង់បណ្ណាល័យ​ឲ្យ​ក្មេងៗ​នៅ​ព្រះសីហនុ

 

អត្ថបទ៖ ពាណិជ្ជកម្ម​