ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ន​ភ្នំពេញ ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ២០១៦ នេះ ​កម្លាំង​នគរបាល​របស់​អគ្គ​នាយ​ក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ​តំណាង​ឱ្យ​លោ​កនាយ​ឧត្តម​សេនីយ៍ សុខ ​ផល ​អគ្គ​នាយក​នៃអគ្គ​នាយ​ក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​​​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ចំនួន​២៧​នាក់ (​ស្ត្រី​១០​នាក់​) ដែល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​កម្ពុជា​មិន​ស្របច្បាប់ ដែល​សមត្ថកិច្ច​បាន​ប្រមូល​មក​ពី​​ខេត្ត​ព្រះ​វិហារ ។​

ប្រភពបាន​បន្ត​ថា ជនជាតិ​វៀតណាម​ខុសច្បាប់​ទាំង​២៧​នាក់​ខាងលើ​នេះ ត្រូវ​បាន​នគរបាលរ​​​ក្រសួងមហាផ្ទៃ បញ្ជូន​ចេញពី​កម្ពុជា​តាម​ច្រក​​ទ្វារ​អន្តរជាតិ​ក្អម​សំណ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព