ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

AFP ផ្សាយ​ថា លោក​ឡូ​រ៉​ង់ ហ្វា​ប៊ី​យូ​ស រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី​១១ មក​រា ២០១៦ ស្តី​ពី​ផែនការ​បង្រួញ​ពេល​នៃ​ការ​សុំ​ទិដ្ឋាការ​សម្រាប់​អ្នកទេសចរ​ចិន ដែល​ពី​មុន​មាន​៤៨​ម៉ោង​មក​នៅ​ត្រឹម​២៤​ម៉ោង​ដើម្បី​ទាក់ទាញ​អ្នកទេសចរ ។

កាលពី​ខែមករា ២០១៥ រដ្ឋាភិបាល​ធ្លាប់​ប្រើ​បទដ្ឋាន​នេះ​រួច​មក​ហើយ ដោយ​បន្ថយ​ពី​រយៈពេល​១០​ថ្ងៃ​នៅ​សល់​ត្រឹម​៤៨​ម៉ោង ខណៈ​ពេល​របាយការណ៍​តួលេខ​អ្នកទេសចរ​ជនជាតិ​ចិន​ក្នុង​ឆ្នាំ​នោះ​មាន​ប្រហែល​១,៥​លាន​នាក់​ធ្វើ​ឱ្យ​បារាំង​នាំមុខ​អីុ​តា​លី ក្លាយជា​ទិស​ដៅ​ទេសចរណ៍​ចម្បង​ដែល​មាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​សម្រាប់​ជនជាតិ​ចិន ។

ក្រៅពី​អ្នកទេសចរ​ជនជាតិ​ចិន ក៏​មានការ​ព​ង្រួ​ញ​ពេល​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ពី​ឥណ្ឌូ​ណេ​ស៊ី តួ​ក​គី ហ្ស​ក​ហ្សុ​ី វៀតណាម និង​អា​មេ​នី ឱ្យ​នៅ​សល់​៤៨​ម៉ោង ដូច​ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង រួម​ទាំង​មាន​យុទ្ធសាស្ត្រ​កែសម្រួល​ប្រព័ន្ធ​អន​ឡាញ​ផ្នែក​កុងស៊ុល​ដល់​ពលរដ្ឋ​បារាំង​អាច​ប្រើ​បាន​ពេញ​២៤​ម៉ោង​នៅ​ក្នុង​ឆ្នាំ​២០២០៕