Update៖ ដឹងអ្នកនៅពីក្រោយ នៃអំពើវាយប្រហារ កណ្តាលទីក្រុង ហ្សាកាតា កាលពីម្សិលមិញហើយ

ឥណ្ឌូនេស៊ី៖ ក្រោយពីមានទាំង កណ្តាលថ្ងៃនៅក្នុងទីក្រុង ហ្សាកាតា កាលពីម្សិលមិញ ដែលបានបង្កឲ្យមាន មនុស្សស្លាប់ និងរបួស រួមទាំងភាពភ័យរន្ធត់ ដក់ជាប់នៅក្នុងអារម្មណ៍ របស់មនុស្សជាច្រើនរួចមក ពេលនេះគេបានដឹងហើយថា តើក្រុមភេរវករ មួយណាគឺជាអ្នកនៅពីក្រោយនោះ។

យោងតាមប្រភពព័ត៌មាន BBC ដែលបានដកស្រង់សម្តីរបស់ នាយប៉ូលិសប្រចាំទីក្រុង ហ្សាកាតា លោក Insp Gen Tito Karnavian បានឲ្យដឹងថា ក្រុមភេរវករលក្ខណៈតូច ដែលមានជាប់ពាក់ព័ន្ធ ជាមួយនឹងក្រុមភេរវករធំៗជាច្រើន រួមមានទាំងក្រុមភេរវករ ដែលស្ថិតនៅលើកោះ Sulawesi និងកោះជ្វាផងនោះ គឺជាអ្នកបញ្ចេញសកម្មភាព វាយប្រហារមកលើប្រជាជន និងទីកន្លែងសំខាន់ៗ ជាច្រើនក្នុងទីក្រុងហ្សាកាតា។

Update៖ ដឹងអ្នកនៅពីក្រោយ នៃអំពើវាយប្រហារ កណ្តាលទីក្រុង ហ្សាកាតា កាលពីម្សិលមិញហើយ
កងសន្តិសុខ នៅក្នុងប្រតិបត្តិការ បង្ក្រាបពួកភេរវករ កាលពីម្សិលមិញ

ជាមួយគ្នានេះដែរ ក្រុមឥស្លាមជ្រុលនិយម ISIS បានអះអាងថាខ្លួនគឺជាអ្នកនៅ ពីក្រោយនៃអំពើវាយប្រហារ កាលពីម្សិលមិញនេះ ដោយក្នុងនោះក្រុមមួយនេះ ក៏បានបញ្ចេញសេចក្តី ថ្លែងការណ៍តាមអនឡាញ និងបានបញ្ជាក់ថា “ការវាយប្រហារនោះ ត្រូវបានអនុវត្តដោយ ក្រុមទាហានរបស់ Caliphate សំដៅទៅលើពលរដ្ឋ ដែលជាសម្ព័ន្ធមិត្តជាមួយនឹង ពួកប្រឆាំងនឹងសាសនា របស់ខ្លួន”។

គូសបញ្ជាក់ផងដែរថា ជុំវិញការវាយប្រហារ កាលពីម្សិលមិញេះ ក្រុមប៉ូលិស និងកងកម្លាំងសន្តិសុខ បានតស៊ូប្រយុទ្ធ ជាមួយនឹងពួកសកម្មជន អស់ជាច្រើនម៉ោង ទម្រាំតែអាច ក្តោបក្តាប់ស្ថានការ បានទាំងស្រុងវិញ ហើយជាលទ្ធផល ពួកជនដៃដល់២នាក់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ស្របពេលដែល៣នាក់ទៀត ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅក្នុងការប្រយុទ្ធ បាញ់តដៃជាមួយប៉ូលិស។

យ៉ាងណាមិញ ក៏មានប្រជាជន២នាក់ថែមទៀត ត្រូវបានស្លាប់ ក្នុងនោះ ម្នាក់ជាជនជាតិកាណាដា និងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី និងមានអ្នករងរបួសយ៉ាងហោចណាស់ ២០នាក់ ផ្សេងទៀតផងដែរ៕

Update៖ ដឹងអ្នកនៅពីក្រោយ នៃអំពើវាយប្រហារ កណ្តាលទីក្រុង ហ្សាកាតា កាលពីម្សិលមិញហើយ
Update៖ ដឹងអ្នកនៅពីក្រោយ នៃអំពើវាយប្រហារ កណ្តាលទីក្រុង ហ្សាកាតា កាលពីម្សិលមិញហើយ
Update៖ ដឹងអ្នកនៅពីក្រោយ នៃអំពើវាយប្រហារ កណ្តាលទីក្រុង ហ្សាកាតា កាលពីម្សិលមិញហើយ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត